សេដ្ឋកិច្ច
លោក ង៉ែត ជូ ណែនាំមនុស្សឱ្យប្តូរការគិតថា លុយ អាចធ្វើឱ្យជីវិតមានន័យ តែលុយគ្រាន់តែសម្រេចគោលដៅប៉ុណ្ណោះ
លោក ង៉ែត ជូ អ្នកជំនាញគ្រប់គ្រងហិរញ្ញវត្ថុ បានលើកឡើងលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ប្រសិនជាមនុស្សភាគច្រើនយល់ថា មានលុយកាន់តែច្រើន ជីវិតមានន័យ កាន់តែសប្បាយចិត្ត គឺខុសហើយ ព្រោះលុយគ្រាន់តែជាមធ្យោបាយ ដើម្បីសម្រេចគោលដៅ និងបម្រើឱ្យការរស់នៅសមរម្យប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា លុយមិនមែនមិនសំខាន់នោះទេ ប៉ុន្តែ ក៏មិនគួរយកលុយដាក់ជាគោលដៅជីវិតនោះដែរ។ ត្រឹមជីវិតរស់នៅសមរម្យ ក្នុងភាពថ្លៃថ្នូរ មនុស្សមិនគួរធ្វើគ្រប់មធ្យោបាយដូចជាកុហក បោកប្រាស់ ដើម្បីលុយឡើយ។ ជាមួយគ្នានេះ លោក ង៉ែត ជូ បានណែនាំឱ្យអ្នកដែលរស់នៅក្នុងជីវិតសមរ្យ ក្នុងភាពថ្លៃថ្លូរ ការរកលុយត្រូវចៀសវាងចំណុច២។ ចំណុចទី១ គួរចៀសវាង គឺប្រព្រឹត្តអំពើទុច្ចរិត ឬបោកប្រាស់មនុស្ស ដែលធ្វើឱ្យសង្គមស្អប់ខ្ពើម មិនឱ្យតម្លៃ ហើយបុគ្គលខ្លួនឯងផ្ទាល់ ក៏គ្មានក្តីសុខត្រូវគេចមុខពីសង្គម ឬសង្គមនិន្ទាជាដើម។ ចំណុចទី២ ការប្រព្រឹត្តអំពើមិនល្អទាំងអស់នេះ នឹងធ្វើឱ្យមនុស្សគិតច្រើន ដេកមិនលក់ ហើយបណ្តាលឱ្យក្លាយជាមនុស្សមានវិបត្តិផ្លូវចិត្ត និងផ្លូវកាយនាំឱ្យអាយុខ្លី។

ក្រៅពីការណែនាំឱ្យមនុស្សផ្លាស់ប្តូរការគិតថា លុយ ជាសេចក្តីសុខក្នុងជីវិតនោះ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុរូបនេះ ក៏បានណែនាំឱ្យមនុស្សឧស្សាហ៍ទាញខ្លួនឯង និងកំណត់តម្លៃឱ្យខ្ពស់ជាងលុយ ព្រមទាំងព្យាយាមរស់នៅក្រៅឥទ្ធិពលលុយ ទើបជីវិតមិនសូវស្មុគស្មាញ និងមិនវង្វេងវង្វាន់ជាមួយលុយ។
តាមការកត់សម្គាល់ នាសម័យបច្ចុប្បន្ននេះ ជាសម័យកាលមួយដែលជឿនលឿនខ្លាំង ដូច្នេះ មុននឹងសម្រេចចិត្តថា ធ្វើអ្វីមួយ មនុស្សគ្រប់រូបត្រូវមានការត្រិះរិះឱ្យបានគ្រប់ជ្រុងជ្រោយទាំងការរកលុយ និងចំណាយថា តើការរកលុយរបស់ខ្លួនត្រឹមត្រូវទេ? ហើយការចាយវាយរបស់ខ្លួនសមនឹងសមត្ថភាពដែលរកបាននោះទេ? ផ្នែកហិរញ្ញវត្ថុ តម្រូវឱ្យមានការគិតគូរច្បាស់លាស់ ទើបមនុស្សមិនផុងខ្លួនជាមួយនឹងលុយ ថែមទាំងធ្វើឱ្យជីវិតរស់នៅមានសេចក្តីសុខទាំងផ្លូវចិត្ត និងកាយផងដែរ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


