KPT+
លុយមិនដែលសល់ដូចគេ គួរធ្វើម៉េច?
អត្ថបទនេះសម្រាប់ជំនួយអ្នកដែលមានប្រាក់ចំណូលតិច មានបន្ទុកដែលត្រូវរ៉ាប់រងច្រើន ហើយមិនដឹងធ្វើយ៉ាងណាទើបអាចចាយលុយគ្រប់ ធ្វើយ៉ាងណាទើបអាចសល់លុយនឹងគេ!

ដំបូង រៀនបង្ខំខ្លួនឯងឲ្យទម្លាប់សន្សំ
សន្សំ ១០% ឬ ២០% នៃប្រាក់ខែជារៀងរាល់ខែ លុយប្រាកដណាស់នឹងសល់។ យើងប្រហែលធ្លាប់បានដឹងរឿងនេះ ជាច្រើនដងរួចមកហើយ ប៉ុន្តែមិនទាន់បានអនុវត្ត។ តាមពិតវាមានប្រយោជន៍មែន! ជនជាតិចិន និយមធ្វើការសន្សំទុកទោះមានលុយតិចកម្រិតណា ក៏ពួកគេមិនចាយឲ្យអស់ដែរ។
នេះជាវិធី! ដើម្បីឱ្យមានតុល្យភាពហិរញ្ញវត្ថុ យើងត្រូវគិតគូរសន្សំប្រាក់ពីពេលនេះទៅ មិនមែនចាំទាល់តែចាយសល់ទើបទុកដាក់លុយក្រោយទេ។
ប្រសិនបើមិនបានសន្សំអ្វីទេ អ្នកនឹងគ្មានអ្វីឡើយនៅថ្ងៃអនាគត។ មានអ្វីមួយប្រសើរជាងគ្មានអ្វីទាំងអស់មែនទេ?
ចុះបើសិនយើងគ្មានសមត្ថភាពសន្សំប្រាក់ ឬមានចេតនាខ្ជិលសន្សំតែម្ដង? តើគួរធ្វើយ៉ាងណា?
សូមគិតគិតឡើងវិញនូវគោលបំណងជីវិត ថាតើខ្លួនចង់បានអ្វីនៅថ្ងៃខាងមុខ នោះនឹងជួយជំរុញឱ្យយើងមានកម្លាំងចិត្តសន្សំប្រាក់បានមិនខាន។

ទីពីរ រៀបចំផែនការណ៍ថវិកាចំណាយ

ការចំណាយដែលពុំមានផែនការណ៍ថវិកាត្រឹមត្រូវ នឹងធ្វើឲ្យខ្ទង់ចំណាយកើនឡើងច្រើនជាងខ្ទង់ង់ចំណូល។ ដូច្នេះគ្រប់គ្នាមានភារកិច្ច រៀបចំផែនការណ៍ចាយវាយ ឲ្យបានត្រឹមត្រូវតាមវិធីខ្លះៗដូចខាងក្រោម៖
· ប្រាក់សម្រាប់ម្ហូបអាហារប្រចាំខែ
· ប្រាក់សម្រាប់សិក្សារបស់កូនៗ ឬផ្ទាល់ខ្លួន
· ប្រាក់សម្រាប់បង់រំលោះអចលនទ្រព្យផ្សេងៗ
· ប្រាក់សម្រាប់ដំណើរកម្សាន្ត
· ប្រាក់សម្រាប់សុខភាព
· ប្រាក់សម្រាប់ការចំណាយផ្សេងៗ
ប្រសិនបើគ្រប់គ្នាអនុវត្តទៅតាមផែនការណ៍ នោះមិនងាយជួបបញ្ហាលើការចំណាយឡើយ។ សូមចងចាំថាដំបូន្មានហិរញ្ញវត្ថុខាងលើមានប្រសិទ្ធភាព លុះត្រាណាតែយើងខ្លួនឯងដែលប្ដេជ្ញាចិត្តដើម្បីអនុវត្តប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើ លុយ និង ជោគជ័យ ចែកមិនដាច់ពីគ្នាពិតមែនដែរទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


