សន្តិសុខសង្គម
បុរសម្នាក់ត្រឡប់មកពីធ្វើការចង.ក ធ្វើអត្តឃាតបងប្អូនមកដល់ទើបភ្ញាក់ផ្អើល
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅយប់ថ្ងៃទី ២៨ ខែមករានៅចំណុចផ្ទះជួលលេខ២៨០ ក្រុម ៨ ភូមិឬស្សី ៣ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ដោយសារតែមានកម្មករកាត់ដេរម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួននៅបន្ទប់ផ្ទះជួលខាងលើ។


យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យ២បានប្រាប់កម្ពុជាថ្មីថា ករណីធ្វើអត្តឃាតនេះគឺជនរងគ្រោះឈ្មោះ ទឹម ង៉ែត ភេទប្រុសអាយុ ២៩ ឆ្នាំមុខរបរកម្មកររោងចក្ រស្នាក់នៅបន្ទប់ជួលនិងមានជំងឺសរសៃប្រសាទ។
បើតាមការបញ្ជាក់ពីបងប្រុសបង្កើតជនរងគ្រោះ មុនពេលកើតហេតុជនរងគ្រោះបានចេញពីធ្វើការមកផ្ទះជួលមុនគេដោយឡែកបងប្អូនបានចេញមកក្រោយ។ លុះមកដល់បន្ទប់ជួល ក៏ស្រាប់តែឃើញជនរងគ្រោះធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនបាត់ទៅហើយ។
កន្លងមកជនរងគ្រោះតែព្យាយាមធ្វើអត្តឃាតច្រើនលើកច្រើនសារ ប៉ុន្តែត្រូវបានបងប្អូនជួយឃាត់ទាន់។ ចំពោះសពជនរងគ្រោះត្រូវបានដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតក្នុងស្រុកជុំគីរីខេត្តកំពតទាំងយប់៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


