ជីវិតកម្សាន្ដ
ព្រោះហេតុផលនេះទើប យុត្ថារ៉ា ឆានី ត្រូវបង្ខំចិត្តដកខ្លួនកាន់តែឆ្ងាយពីសិល្បៈ
ភ្នំពេញ ៖ តារាសម្តែងមានប្រជាប្រិយភាពនិងទទួលបានការគាំទ្រខ្លាំងនាអំឡុងចុងទសវត្សរ៍ឆ្នាំ៨០និងដើមទសវត្សរ៍ឆ្នាំ៩០លោក យុត្ថារ៉ា ឆានី ថ្មីៗនេះបានដាច់ចិត្តទម្លាយប្រាប់ច្បាស់ៗអំពីមូលហេតុដែលលោកកាន់តែឃ្លាតឆ្ងាយសិល្បៈ។

បើតាមការកត់សម្គាល់តារាសម្តែងប្រុសជើងចាស់លោក យុត្ថារ៉ា ឆានី គឺមួយរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះលោកហាក់ដូចជាស្ងប់ស្ងាត់និងរយាលឆ្ងាយពីសិល្ប:ស្ទើរតែទាំងស្រុកខណៈកន្លងមកមានអ្នកគាំទ្រមួយចំនួនតែងតែសួរនាំចង់ដឹងអំពីបញ្ហានេះផងដែរ។
ដើម្បីជាការស្រាយមន្ទិលរបស់មហាជននិងអ្នកគាំទ្រលោក យុត្ថារ៉ា ឆានី បានបញ្ជាក់ពីមូលហេតុដូច្នេះថា កើតមកក្លាយជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាពសោះហើយរងនូវគំនាបផ្លូវចិត្ត។លោកអ្នកដឹងទេថា មនុស្សទូទៅចង់បានណាស់សេរីភាព? តែត្រូវមានព្រំដែនវាដែរ។

លោកបន្ថែមទៀតថា គ្រប់ពេលវេលាមានតែយកចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯងចំណែកមនុស្សទូទៅមិនដែលយកចិត្តយើងដាក់ក្នុងបេះដូងពួកគាត់ទេ។ កត្តាទាំងនេះហើយដែលធ្វើអោយខ្ញុំបង្ខំ ចិត្តដកខ្លួនកាន់តែឆ្ងាយពីបុគ្គលសាធារណៈ។ តើលោកអ្នកយល់ពីអារម្មណ៍មួយនេះទេ?សូមអធ្យាស្រ័យចំពោះអ្នកដែលគាំទ្រនិងធ្លាប់បានគាំទ្រ។

មបញ្ជាក់ថាលោក យុត្ថារា ឆានី គឺជាតារាសម្ដែងដ៏ល្បីល្បាញមួយរូបនាអំឡុងចុងទសវត្សរ៍ឆ្នាំ៨០និងដើមទសវត្សរ៍ឆ្នាំ៩០រួមជំនាន់ជាមួយលោក ទេព រិន្ទដារ៉ូ និងអ្នកនាង អម្ពរទេវីជាដើម។ ប៉ុន្តែគិតមក ដល់ពេលបច្ចុប្បន្នលោក យុត្ថារ៉ា ឆានី កាន់តែឃ្លាតឆ្ងាយខ្លាំងពីអាជីពសិល្បៈដោយងាក់ទៅចាប់មុខជំនួញណែនក្នុងដៃ៕
ដោយ ៖ ចាន់រ៉ា




-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


