នយោបាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រកាសប្តេជ្ញាខិតខំប្រមែប្រមូលអ្នករាជានិយម ដើម្បីទទួលបានជោគជ័យសាជាថ្មី
មានបន្ទូលនៅក្នុងអង្គសមាជវិសាមញ្ញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលទើបត្រូវបានគាំទ្រជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនោះ បានប្តេជ្ញាការពារគណបក្សហ៊្វុនស៊ិនប៉ិចឲ្យគង់វង្សជាអមតៈ និងប្រមែប្រមូលអតីតសមាជិក សមាជិកា ដើម្បីគណបក្សទទួលបានជោគជ័យសាជាថ្មី។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានបញ្ជាក់ថា “ខ្ញុំសូមប្រកាសជូនអង្គសមាជដ៏ឧត្តុងឧត្តមថា ខ្ញុំនៅការពារគណបក្សហ៊្វុនស៊ិនប៉ិចឲ្យនៅគង់វង្សជាអមតៈ។ ដង្ហែព្រះមាគ៌ាព្រះបិតាខ្ញុំ សម្ដេចបិតារបស់ខ្ញុំ ក៏ដូចជាគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ។ ដើម្បីគោរពថ្វាយព្រះសក្ការៈរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងខិតខំប្រមែប្រមូល អតីតអ្នករាជានិយម អ្នកសីហនុនិយម រណប្ញទ្ធិនិយម ដើម្បីគណបក្សទទួលបានជោគជ័យសាជាថ្មី”។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស ក្រោយយាងចូលទិវង្គត របស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្ស ព្រមទាំងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចូលព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩ និង៤០ នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ក្រោយយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ បានធ្វើផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ដែលតែងតែមានភាពប្រេះស្រាំស្រាប់នោះ បានឈានទៅបែកបាក់កាន់តែធ្ងន់ធ្ងរ ដោយថ្នាក់ដឹកនាំបានបែកចេញជាពីរក្រុម គឺទីមួយ ក្រុមខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះ ហើយមួយក្រុមទៀត គឺក្រុមលោក សាយ ហាក់, លោក ហេង ចន្ថា, លោក ញ៉េប ប៊ុនជិន និងលោក ផាន់ សិទ្ធី ជាដើម (ក្រុមនេះគ្រោងយាងព្រះអង្គម្ចាស់ នរោតម អរុណ រស្មី ធ្វើជាប្រធានបក្ស)។
ជាការកត់សម្គាល់ថ្នាក់ដឹកនាំទាំងពីរក្រុមតែងតែអះអាងថា ក្រុមមួយធ្វើសកម្មភាពដោយខុសច្បាប់ ខុសលក្ខន្តិកៈ ហើយក្រុមមួយទៀត ក៏ប្រកាសដូចគ្នា៕
ដោយ ៖ កោះកែវ

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


