ជីវិតកម្សាន្ដ
ទុក្ខផ្ទួនៗ! អៀម វណ្ណី ឪពុកទើបវះកាត់ឥឡូវ ប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសង្គ្រោះបន្ទាន់
នេះជារឿងដែលគួរឲ្យរន្ធត់ណាស់សម្រាប់តារាចម្រៀងប្រុសលោក អៀម វណ្ណី និងក្រុមគ្រួសារ ខណៈដែលលោកឪពុកជាទីស្រលាញ់ទើបចូលមន្ទីពេទ្យវះកាត់មិនដល់ ២ថ្ងៃផង ស្រាប់តែភរិយាបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវចូលសង្គ្រោះបន្ទាន់ថែមទៀត។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀង អៀម វណ្ណី កាលពីថ្មីៗនេះបានលើកឡើងថាដោយសារបញ្ហាជំងឺឪពុកជាទីស្រលាញ់របស់លោកកាន់តែធ្វើទុក្ខនោះលោក និងក្រុមគ្រួសារក៏បានបញ្ជូនគាត់មកម ន្ទីពេទ្យដើម្បីព្យាបាលនិងវះកាត់ជំងឺដុះសាច់នៅក្នុងតម្រងនោម។

លោក អៀម វណ្ណី និយាយបន្តថា ជាលទ្ធផលនៃការវះកាត់នោះគឺទទួលបានជោគជ័យ ដោយអរគុណបងប្អូនដែលបានសួរសុខទុកឪពុករបស់ខ្លួន។
លោកថា “អធ្យាស្រ័យផងដែលខ្ញុំមិនបានតបព្រោះជាប់បើកឡានមកពីបន្ទាយមានជ័យទើបមកដល់គាត់វះរួចរាល់បានជោគជ័យហើយ(សាច់ដុះក្នុងតម្រងនោម) ដោយឡែកស្រាប់តែនៅថ្ងៃទី ១៦ ខែកុម្ភៈម្សិលមិញ លោក អៀម វណ្ណី បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល និងរន្ធត់មួយទៀតដោយភ្ជាប់ និងរូបភាពភរិយាដែលជួបគ្រោះថ្នាក់ចរាចរណ៍ថាឆាប់ជាអូនសម្លាញ់។ បើតាមការបញ្ជាក់ពេលនេះភរិយាលោក អៀម វណ្ណី កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ៕

អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


