ជីវិតកម្សាន្ដ
ជា សុជាតិ រំភើបញាប់ញ័រមិនឈប់ ខណៈត្រៀមក្លាយជាប៉ាកូនដំបូង
ក្លាយជាប៉ាកូនដំបូង ជា សុជាតិ រំភើបចិត្តឥតឧបមា និងរៀបរាប់ថា “អារម្មណ៍មួយនេះពិតជាមិនខុសពីគេថា ឭគេនិយាយ មិនស្មេីរបានជួបផ្ទាល់ រំភេីបផង ភ័យផង អរផង ក្តុកក្តួលខ្លាំងណាស់”។

ខណៈឥឡូវនេះ ភរិយាលោកកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ត្រៀមសម្រាលកូនដំបូងរបស់ខ្លួន។ ទន្ទឹមនឹងក្តីរំភើបនេះ លោក ជា សុជាតិ ក្នុងនាមជាស្វាមី ក៏មានពាក្យជូនពរទៅកាន់ភរិយាព្រមនិងកូន មានសុខភាពល្អ សម្រាលបានជោគជ័យយ៉ាងរលូន និងសុខសុវត្ថិភាពផងដែរ។
ក្រោយដឹងដំណឹងល្អនេះ សាធារណជនដែលជាអ្នកគាំទ្រលោក ក៏បានចូលរួមអបអរសាទរ និងមានពាក្យជូនពរជាច្រើនទៅកាន់ប៉ាម៉ាក់មួយគូនេះផងដែរ។
គួររំលឹកថា សមាជិកក្រុមក្មេងខ្មែររូបនេះ បានភ្ជាប់ពាក្យនិងរៀបអាពាហ៍ពិពាហ៍ កាលពីអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ជាមួយនារីរូបស្រស់ លក្ម្សី ដែលគេស្គាល់ថា Artist Manager របស់ក្រុមចម្រៀងក្មេងខ្មែរ ក្រោយសាងភាពផ្អែមល្អែមក្នុងនាមជាសង្សារច្រើនឆ្នាំ។ ត្រឹមតែជាង ១ខែ ក្រោយអាពាហ៍ពិពាហ៍ អ្នកទាំងពីរទទួលបានកាដូកូនដំបូង ខណៈកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រត្រៀមសម្រាលកូនដំបូងរបស់ខ្លួន ជាមួយនឹងក្តីរំភើប៕



-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


