ជីវិតកម្សាន្ដ
ពូកែខមិនពេក! រ៉ាប៊ី ចង់ដឹកដៃអ្នករិះគន់ទៅជួបក្រសួងវប្បធម៌ជាមួយគ្នា
ដូចដែលយើងដឹងស្រាប់ហើយថា កញ្ញា រ៉ាប៊ី គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព បទនិមួយៗសុទ្ធតែជាចង្វាក់រាំញាក់កន្ត្រាក់អារម្មណ៍ដែលធ្វើឲ្យយុវវ័យពេញនិយមស្ដាប់មែនទែន។ មិនត្រឹមតែមានសម្លេងពិរោះនោះទេ កញ្ញា រ៉ាប៊ី ក៏ជាតារាស្រីម្នាក់ ដែលគេស្គាល់ថា មានការចូលចិត្តស្លៀកពាក់ស៊ិចស៊ី ដែលជាស្ទាយ៍ប្រចាំខ្លួនរបស់នាង។

យ៉ាងណាមិញ ទន្ទឹមនឹងភាពល្បីល្បាញជាមួយនឹងបទចម្រៀងបែបទាន់សម័យ តារាចម្រៀងរូបស្អាតម្នាក់នេះ ក៏ត្រូវបានមហាជនធ្វើការរិះគន់ទៅលើការស្លៀកពាក់របស់នាងផងដែរ ដោយគេមិនពេញចិត្តត្រង់ភាពស៊ិចស៊ី ពាក់លេចលើលេចក្រោម បើទោះបីជា រ៉ាប៊ី ដើរលើវិថីនេះច្រើនឆ្នាំចេញចម្រៀងសុទ្ធតែល្បីៗយ៉ាងណាក្ដី។

ដូចថ្មីៗនេះដែរ រ៉ាប៊ី បានបង្ហោះវីដេអូខ្លីមួយ បង្ហាញអំពីក្បាច់រាំលើឆាក បទរាំញ័រៗ បានធ្វើឲ្យមហាជនមួយចំនួនចូលបញ្ចេញមតិទៅលើការស្លៀកពាក់របស់នាងថាមិនសមរម អ្នកខ្លះដៀល ប្រើពាក្យប្រមាថ និងមានដល់ខ្លះ ចង់ហៅក្រសួងវប្បធម៌ឲ្យអប់រំរូបនាងទៀតផង។
មិននៅស្ងៀមទេ រ៉ាប៊ី ក៏បានតបខមិនបុគ្គលម្នាក់ដែលចង់ហៅក្រសួងវប្បធម៌ថា ” ឡើងមកភ្នំពេញមកទៅក្រសួង២អ្នកពូរ បើអត់លុយចាំចេញសាហ៊ុយអោយ ចង់ដឹងណាស់ថាខុសអីគេ អ្នកណាអត់មកឆ្កែ”។ បើទោះបីជារូបនាងទទួលបានការរិះគន់ច្រើនយ៉ាងណាក្ដី នូវតែមានអ្នកគាំទ្រជាច្រើនចេញមុខចូលខមិនលើកទឹកចិត្ត និង បង្ហាញការស្រឡាញ់គាំទ្រទៅកាន់រូបនាងមិនតិចដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/reel/585469407376425/?ref=embed_video


-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


