ជីវិតកម្សាន្ដ
បុគ្គល Reaction ល្បីៗ បង្ហាញអារម្មណ៍ក្ដុកក្ដួល អាណិតពលរដ្ធខ្មែរ ក្រោយស្ដាប់បទ «១សីហា» របស់ វណ្ណដា ចប់ភ្លាម
ក្រុមអ្នក Reaction ទៅលើវីដេអូចម្រៀងទូទាំងពិភពលោក បានបង្ហាញអំពីអារម្មណ៍ក្ដុកក្ដួលឥតឧបមា បន្ទាប់ពីពួកគេបានស្ដាប់វីដេអូចម្រៀងមួយបទ ក្រោមចំណងជើងថា «១សីហា» ចេញផ្សាយកាលពីថ្ងៃទី ១ សីហា ឆ្នាំ២០២៥ ដោយតារារ៉េបវណ្ណដា ក្រោមការគ្រប់គ្រងពីផលិតកម្មបារមី។

យ៉ាងណា តាមរយៈចម្រៀង «១សីហា» ចេញផ្សាយភ្លាមៗមិនបានប៉ុន្មាននាទីផង ជនជាតិបរទេសគ្រប់ជាតិសាសន៍ល្បីៗទូទាំងសកលលោក បាននិងសម្រុកទៅ Reaction លើបទមួយនេះផ្ទុះយ៉ាងគគ្រឹកគគ្រេង។ អ្វីដែលធ្វើឲ្យពួកគេយកខ្នងដៃជូតទឹកភ្នែកយំតាមនោះ ពោលគឺអត្ថន័យនៃបទដែលតារាប្រុសកម្ពុជាវ័យ ២៨ឆ្នាំ បានធ្វើការរ៉ាយរ៉ាប់អំពីទុក្ខសោកដែលប្រជាជនកម្ពុជាបានជួបប្រទះនាបច្ចុប្បន្ននេះ ព្រមជាមួយនឹងការអង្វរទាមទារឲ្យទាហានខ្មែរមានសុវត្ថិភាពក្រោយក្លាយជាចំណាប់ខ្មាំងក្នុងដៃរបស់ថៃ។
ជាការកត់ម្គាល់ បទចម្រៀង «១សីហា» របស់វណ្ណដានាពេលនេះបានក្លាយជា Soft Power ( ថាមពលទន់ឬអំណាចទន់) ជ្រាបដល់ដូងចិត្តនិងបេះដូងជនបរទេសដល់ថ្នាក់ស្រកទឹកភ្នែក ខ្លះយកដៃខ្ទប់ទ្រូងនិងមុខ សោកសង្រេងដល់ជនភៀសសឹកកម្ពុជា មិនថាទាំងមនុស្សចាស់និងកូនក្មេង ឬក៏ស្រ្តីមានផ្ទៃពោះដែលត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅដ្ធានរៀងៗខ្លួន។
លើសពីនេះទៀត សូម្បីតែលោក Teddy Grey On Stuff ដែលជាអ្នកបង្កើតឌីជីថល មានអ្នកតាមដាននៅលើយូធូប ៣៤0K និងអ្នកទស្សនា ១០០ លាននៅលើវេទិកាបាននិយាយថា «អំឡុងពេលដែលខ្ញុំមកលេងប្រទេសកម្ពុជា គ្មានប្រជាជនខ្មែរណាម្នាក់ប្រាប់ខ្ញុំថា កុំទៅលេងប្រទេសថៃទេ។ តែផ្ទុយមកវិញ ពេលដែលខ្ញុំទៅលេងប្រទេសថៃ ស្ទេីរតែគ្រប់ប្រជាជនថៃនិយាយថា កុំទៅលេងកម្ពុជា។ ពេលនោះខ្ញុំប្រាប់វិញថា របស់ថ្លៃ របស់ថោក អ្នកទិញគេចេះមេីលខ្លួនឯងហើយ»។

ក្នុងនោះផងដែរ លោកក៏បានបង្ហាញអារម្មណ៍រញ្ចួយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានស្ដាប់បទ «១សីហា» របស់វណ្ណដាចប់ភ្លាម Digital creator រូបនេះថែមទាំងមិននឹកស្មានថា ហេតុអ្វីប្រជាជនកម្ពុជាដ៏ស្លូតត្រង់ បែរជាជួបនូវរឿងយុត្តិធម៌ទៅវិញ? ជាពិសេស នៅត្រង់អត្ថន័យដែលវណ្ណដាច្រៀងថា «ពួកអស់ឯងសាហាវណាស់ ទារុណកម្មមនុស្សចាស់ ក្មេងៗគេងយំចាំមើលផ្លូវលោកឪពុក បាត់តាំងពីថ្ងៃចន្ទ រកឃើញវិញនៅថ្ងៃសុក្រ» ត្រង់ឃ្លានេះហើយដែលធ្វើឲ្យគាត់បង្ហាញទឹកមុខភ្ញាក់ផ្អើលជាខ្លាំង៕

សូមទស្សនាបទចម្រៀង «១សីហា» ខាងក្រោមនេះ៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ ប្រើវេទិការធ្វើត្រាប់បែបឌឺដងឲ្យទាហានខ្មែរ បង្ហាញឲ្យឃើញអំពើអសីលធម៌ និងការស្អប់ខ្ពើម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


