ព័ត៌មានជាតិ
បុរី ណាឌី នឹងបើកកម្មវិធីប្រកួត គំនូរកុមារជំនាន់ទីមួយ ដែលមានសាលា ២ ចូលរួម ក្រោមប្រធានបទ “គ្រួសារខ្ញុំ សុភមង្គមរបស់ខ្ញុំ”
នៅថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០២២ នេះ បុរី ណាឌី នឹងមានការប្រកាស បើកកម្មវិធីប្រកួត គំនូរកុមារជំនាន់ទីមួយ នៅក្នុងខណ្ឌជ្រោយចង្វារ សម្រាប់កុមារ ដែលមានអាយុចាប់ពី ៦ ដល់ ១០ ឆ្នាំ ដោយមានកិច្ចសហការ ពីសាលា សាលាអន្តរជាតិ អន្តរជាតិប៊ែលធី និង សាលារៀន អន្តរទ្វីប អាមេរិកាំង ក្រោមប្រធានបទ “គ្រួសារខ្ញុំ; សុភមង្គលរបស់ខ្ញុំ”។

លោក Eric Chong នាយកប្រតិបត្តិ នៃក្រុមហ៊ុន GC Empire បានមានប្រសាសន៍ថា “ចាប់តាំងពីកូវីដ១៩ មានវត្តមាននៅប្រទេសកម្ពុជាមក គ្រប់ទីកន្លែងត្រូវបាន ផ្អាកដំណើរការមួយ រយៈពេល ជាពិសេសនោះគឺសាលារៀន។ ដោយសារតែក្មេងៗដែលមាន ទេពកោសល្យជាច្រើន មិនអាចទៅសាលារៀនដើម្បីរៀន លេងសប្បាយ និងបង្ហាញទេពកោសល្យ របស់ពួកគេ យើងមានមោទនភាពក្នុងការបង្កើត “កម្មវិធីប្រកួតគំនូរកុមារ” ដោយចង់ឱ្យ កុមារបង្ហាញ ពីការស្រមើលស្រមៃ និងសមត្ថភាព របស់ពួកគេទៅកាន់ពិភពលោក។

គំនូរគឺជា ផ្នែកសិល្បៈដ៏សំខាន់មួយក្នុងការលូតលាស់របស់កុមារ ជាពិសេសការ អភិវឌ្ឍន៍ភាព វៃឆ្លាតខាងអារម្មណ៍។ ពួកគេ អាចរៀនទប់ទល់នឹង ភាពតានតឹងដោយការសម្រួល និងគ្រប់គ្រងអារម្មណ៍។ “កុមារគឺជាអនាគត ប៉ុន្តែយើងមិនអាចគិតពីអនាគត ដោយមិនគិត ពីថ្ងៃនេះបានទេ។ នេះហើយជាមូលហេតុដែលខ្ញុំតែងតែគិតថា យើងគួរតែគិតគូរដល់ សុខុមាល ភាពរបស់កុមារជាអាទិភាពជានិច្ច។ ខ្ញុំសូមជូនពរឱ្យមាតាបិតាទាំងអស់ចាប់យកនូវឱកាសនេះនិងចូលរួមក្នុងការប្រកួតនេះ។ សូមមានពេលវេលារីករាយក្នុងក្រុមគ្រួសារ” ។
រាល់ស្នាដៃគំនូរទាំងអស់ ត្រូវតែយកមកដាក់នៅការិយាល័យលក់បុរីណាឌីត្រឹមថ្ងៃកំណត់។ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងតម្លាភាពនៃការប្រកួតនេះ ខាងក្រុមការងារបានបង្កើតគណៈកម្មាការដោយមានតំណាងពីខាងសាលានីមួយៗ រួមទាំង លោក Eric Chong នាយកប្រត្តិរបស់ ក្រុមហ៊ុន GC Empire បានមកធ្វើជាអ្នកដាក់ពិន្ទុផ្ទាល់ ក្នុងការប្រកួត គូរគំនូរមួយនេះ ហើយនឹងមានការបោះឆ្នោត តាមប្រព័ន្ធ អនឡាញផងដែរ។ គ្រប់ស្នាដៃគំនូរទាំងអស់នឹងដាក់តាំងបង្ហាញនៅក្នុងការិយាល័យលក់បុរី ណាឌី ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ នេះតទៅ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២។
បុរីណាឌី គឺជាគម្រោងអភិវឌ្ឍន៍សហគមន៍ដ៏ប្រណិតថ្មីមួយ រួមនឹងការរស់នៅបែបទំនើបទាន់ សម័យ ជាមួយនឹងធម្មជាតិ ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ។ ការអភិវឌ្ឍន៍លំនៅឋានទំហំ ៣៤ ហិចតា នេះមានលក្ខណៈពិសេស ជាច្រើននៃគេហដ្ឋានលំដាប់ស្តង់ដា ដែលត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាសោភ័ណភាពពិសេស នៅក្នុងទេសភាពដ៏ស្ងប់ស្ងាត់ដែលហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងដែលមិនធ្លាប់មាននិងស្ថិតនៅតាមបណ្តោយដងទន្លេដែលកំណត់អត្តសញ្ញាណភូមិសាស្ត្ររបស់រាជធានីភ្នំពេញ។ បុរី ណាឌី គឺជាគម្រោងមួយក្នុងចំណោមគម្រោង GC Empire ក្រោមក្រុមហ៊ុមសម្ព័ន្ធ ជីស៊ីស៊ី។



សាលាអន្តរជាតិ ប៊ែលធី បង្កើតឡើងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០២។ សាលាបានដាក់ចេញនូវបាវចនាចម្បងរបស់ខ្លួនគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” និងផ្ដល់ជូននូវកម្មវិធីសំខាន់ៗចំនួន ៥ រូមមាន៖ ការអប់រំទូទៅ (មត្តេយ្យសិក្សា ថ្នាក់ទី១ ដល់ទី១២) កម្មវិធីសិក្សាភាសាអង់គ្លេស ESL (មត្តេយ្យសិក្សា កម្រិត១-១២) វគ្គបណ្ដុះបណ្ដាលជំនាញ កុំព្យូទ័រ និងវគ្គត្រៀមប្រលងទៅសិក្សានៅបរទេស សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីសាលាប៊ែលធី មានសមត្ថភាពគ្រប់គ្រាន់លើការគ្រប់គ្រងផ្លូវចិត្ត ចំណេះដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រ វិទ្យាសាស្ដ្រ បច្ចេកទេស និងជំនាញជាក់លាក់ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងស្រុក និងអន្តរជាតិ។

សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាឯកជនដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្ដល់កម្មវិធីសិក្សាបែបខ្មែរ អាមេរិក ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី១២ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សកម្ពុជា។ គោលបំណងរបស់ពួកយើងគឺដើម្បីបណ្ដុះទំនុកចិត្ត និងចំណង់ចំណូលចិត្តដល់សិស្សរបស់យើង បណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាពលរដ្ឋល្អជាមួយនឹងចក្ខុវិស័យយ៉ាងជ្រាលជ្រៅសម្រាប់ការកែលម្អសង្គម និងពិភពលោកឲ្យកាន់តែប្រសើរឡើង។ ជាមួយនឹងកម្មវិធីសិក្សាដ៏ម៉ត់ចត់របស់យើង យើងមានមហិច្ឆតាក្នុងការផ្ដល់នូវបទពិសោធន៍ជាក់ស្ដែង បណ្ដុះបណ្ដាលសិស្សឲ្យមានភាពជាក់ស្ដែង។ អ្វីដែលសំខាន់នោះគឺថ្នាក់ដែលមានចំនួនសិស្សតិច ងាយស្រួលក្នុងការបង្រៀន គ្រូគ្រប់រូបសុទ្ធតែមានបទពិសោធន៍ និងបច្ចេកទេសខ្ពស់ក្នុងការបង្រៀន ដើម្បីជួយដល់សិស្សានុសិស្សទាំងអស់ឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នាផងដែរ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឲ្យកុមារមានទឹកចិត្ត និងចំណង់ក្នុងការសិក្សា និងកសាងមាគា៌ដ៏អស្ចារ្យដើម្បីឆ្ពោះទៅរកភាពជោគជ័យ៕
Telegram: 087 887 885
Information: 098 331 015


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ