ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃជាង ៤៦ លានដុល្លារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅដើមសប្ដាហ៍ក្រោយ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ក្រោយបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៩។ មន្ទីរពេទ្យនេះចំណាយទឹកប្រាក់សាងសង់ចំនួន ៤៦ លានដុល្លារ ក្រោមជំនួយឥតសំណងរដ្ឋាភិបាលចិន។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ រួមនឹងអគារព្យាបាលសំខាន់ៗដូចជា អគារវះកាត់ អគារព្យាបាលជំងឺទូទៅ អគារព្យាបាលជំងឺកុមារ និងអគារជំងឺឆ្លងជាដើម។ មន្ទីរពេទ្យនេះមានកម្ពស់ ២៤ ម៉ែត្រ ចែកជា ៥ ជាន់ និងមានគ្រែសរុបចំនួន ៣០០ គ្រែ។ មន្ទីរពេទ្យមានទំហំ ៥៥ ៨១៤ ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារទំហំ ២៤ ៣០០ ម៉ែត្រការ៉េ។

ជាគោលដៅអនាគត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងប្រែក្លាយជាមន្ទីរពេទ្យភូមិភាគ ហើយគឺជាមន្ទីរពេទ្យសម្រាប់តំបន់ក្បែរៗដូចជាខេត្តក្រចេះ ស្វាយរៀង ស្ទឹងត្រែង មណ្ឌលគិរី និង ខេត្តមួយចំនួនទៀត។
ក្រៅពីបើកសម្ពោធមន្ទីរពេទ្យហើយ ក៏នឹងមានការសម្ពោធ សាលាបឋមសិក្សា-វិទ្យាល័យ តេជោសែន ត្បូងឃ្មុំ ជាមួយគ្នាផងដែរ។ សាលារៀននេះមានអគារសិក្សាចំនួន ២ខ្នង កម្ពស់ ៣ជាន់ មាន ៣៦បន្ទប់ អាគារស្នាក់នៅគ្រូ ២ខ្នង ស្មើនឹង ៤០បន្ទប់ មានសិស្សសិក្សា ៥៥៧ នាក់ និងគ្រូបង្រៀនសរុប ១៨នាក់៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


