ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ រៀបចំកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកគ្រប់ប្រភេទ ជូនពលរដ្ឋឥតគិតថ្លៃ ចំនួន ៥ទីតាំង
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល និងឧបត្ថម្ភគាំទ្រដោយមូលនិធិហ្វ្រេដហូឡូនៅកម្ពុជា នឹងរៀបចំកម្មវិធី «ពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ»។

កម្មវិធីនេះនឹងត្រូវរៀបចំឡើងដោយក្រុមគ្រូពេទ្យជំនាញឯកទេសភ្នែក ទៅតាមកាលបរិច្ឆេទ និងទីតាំងមន្ទីរពេទ្យនានា ដូចខាងក្រោម៖
១. មន្ទីរពេទ្យបង្អែកតំបែរ ស្រុកប្រតិបត្តិតំបែរ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
២. មន្ទីរពេទ្យបង្អែកក្រូចឆ្មារ ស្រុកប្រតិបត្តិក្រូចឆ្មារ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
៣. មន្ទីរពេទ្យបង្អែកពញាក្រែក ស្រុកប្រតិបត្តិពញាក្រែក ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
៤. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
៥. មន្ទីរពេទ្យបង្អែកមេមត់ ស្រុកប្រតិបត្តិមេមត់ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋទាំងអស់ អាចទៅទទួលសេវា ប្រសិនបើមានបញ្ហាភ្នែកដូចជា ភ្នែកឡើងបាយ ឡើងកន្ទុយថ្លែន, ភ្នែកមើលមិនច្បាស់ ស្រវាំង ផ្សា រមាស់ ឬហូរទឹកភ្នែក និងជំងឺភ្នែកផ្សេងៗគ្រប់ប្រភេទ។

សូមបញ្ជាក់ជូនថា រាល់ការពិនិត្យ ព្យាបាល និងការវះកាត់ គឺមិនមានការទារកម្រៃ ឬបង់ប្រាក់អ្វីទាំងអស់ (ឥតគិតថ្លៃ ១០០%)។ ដូច្នេះប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកទាំងអស់ អាចអញ្ជើញទៅទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នកបំផុត ទៅតាមថ្ងៃខែដែលបានកំណត់ខាងលើ កុំបីខកខានឡើយ៕





-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


