Connect with us

ចរាចរណ៍

រថយន្តដឹកត្រីគេចពីម៉ូតូកង់បីបុកបង្គោលភ្លើង ក្រឡាប់ចាក់ត្រីរាប់តោនពេញផ្លូវ

បានផុស

នៅ

បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកូរ៉េដឹកត្រីមួយគ្រឿងគេចពីម៉ូតូកង់បីឡើងលើសួរចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ឯរថយន្តក្រឡាប់ ចាក់ត្រីចម្រុះរាប់តោនពេញផ្លូវ បណ្ដាលឲ្យតៃកុងរងរបួសធ្ងន់ចំណែកព្រូរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅជិតវត្តឃ្មួញ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត បើកបុករថយន្តកូរ៉េដឹកត្រីមួយគ្រឿងពាក់ស្លាកលេខកំពង់ឆ្នាំង3A-0744ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតគេចពីម៉ូតូកង់បីមួយគ្រឿងមកខាងឆ្វេងដៃឡើងលើខឿនសួនចែកទ្រូងផ្លូវទៅបុក​បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ឯរថយន្តក្រឡាប់ផ្ងាជើងម្ខាងចាក់ត្រីចម្រុះរាប់តោនរាយពេញផ្លូវ និងបណ្ដាលឲ្យតែកុងរបួសធ្ងន់ចំណែកព្រូ រងរបួសស្រាល។ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម