ព័ត៌មានអន្ដរជាតិ
ចិននៅតែបន្តដើរតួនាទីស្ថាបនា ក្នុងការសម្របសម្រួលកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃចន្ទទី០៧ខែមីនាថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនា ក្នុងការជំរុញកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Wang លើកឡើងថា “ប្រទេសចិនបានត្រៀមខ្លួន បន្តដើរតួនាទីស្ថាបនាដើម្បីជួយសម្រួលដល់ការសន្ទនាសម្រាប់សន្តិភាព និងធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិនៅពេលចាំបាច់ ដើម្បីអនុវត្តការសម្រុះសម្រួលចាំបាច់”។ លោកបន្ថែមថា ស្ថានភាពកាន់តែតានតឹង កិច្ចពិភាក្សាគឺកាន់តែសំខាន់។
លោកបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ខាងក្រៅសម័យប្រជុំលើកទី៥ នៃសភាតំណាងប្រជាជនជាតិនីតិកាលទី១៣។

លោក Wang ថែមទាំងនិយាយទៀតថា វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំគួរតែត្រូវបានទប់ស្កាត់ ហើយសមាគមកាកបាទក្រហមនៃប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់អ៊ុយក្រែន។
ស្ថានភាពក្នុងប្រទេសអ៊ុយក្រែនប្រែក្លាយមកដូចសព្វថ្ងៃនេះ គឺដោយសារតែមានហេតុផលស្មុគស្មាញច្រើន។ អ្វីដែលត្រូវការដើម្បីដោះស្រាយបញ្ហាស្មុគស្មាញទាំងនេះ គឺត្រូវត្រជាក់ចិត្ត ហើយមានគំនិតសមហេតុសមផល មិនមែនចាក់សាំងទៅលើភ្លើង ដែលធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើងនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CGTN
ចុចអាន៖ មេទ័ពរុស្ស៊ីម្នាក់ទៀត ដែលមានបទពិសោធន៍សង្គ្រាមជោកជាំ ត្រូវស្លាប់ក្នុងសមរភូមិ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


