ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅដល់ចិន ជួបលោក Wang Yi ពិភាក្សាបញ្ហាក្តៅ
នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានទៅដល់ទីក្រុងប៉េកាំងហើយ ដើម្បីជួបសមភាគីចិន លោក Wang Yi ខណៈបញ្ហាសំខាន់ ដែលនឹងលើកយកមកពិភាក្សា ត្រូវបានគេដឹងថា គឺជាសង្គ្រាមរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន។

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim និង Fars, លោក Araghchi និងជួបជាមួយលោក Wang ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចជាទំនាក់ទំនងទ្វេភាគី បញ្ហាក្នុងតំបន់និងអន្តរជាតិ។
យ៉ាងណាក្តី សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ មិនបញ្ជាក់ឡើយថា ប្រមុខការទូតទាំងពីរ នឹងជជែកគ្នាអំពីស្ថានការណ៍វិវឌ្ឍថ្មីៗ ក៏ដូចជាភាពតានតឹងនៃសង្គ្រាមមជ្ឈិមបូព៌ា។

ដំណើរទស្សនកិច្ចរបស់លោក Araghchi ទៅចិននេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រមុខការទូតអ៊ីរ៉ង់ ក៏ធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយទៀត គឺ រុស្ស៊ី ផងដែរ ដោយនៅទីនោះ លោកបានជួបទាំងជាមួយសមភាគីរុស្ស៊ី និងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
ពេលនោះ គ្រាន់តែទៅដល់ទីក្រុង St Petersburg ភ្លាម ប្រមុខការទូតអ៊ីរ៉ង់ និយាយដោយឥតលាក់លៀមថា លោកមករុស្ស៊ីនេះ គឺដើម្បីពិភាក្សាជាមួយ បញ្ហាសង្គ្រាមក្នុងប្រទេសរបស់ខ្លួន។
លោកបញ្ជាក់យ៉ាងច្បាស់ថា លោកមករុស្ស៊ី ក្នុងគោលបំណងបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ រវាងទីក្រុងតេហេរ៉ង់ និងមូស្គូ លើបញ្ហាតំបន់និងអន្តរជាតិ ហើយដំណើរនេះ នឹងក្លាយជាឱកាសដ៏ល្អ ដើម្បីពិភាក្សាអំពីការវិវត្តនៃសង្គ្រាម និងពិនិត្យមើលស្ថានភាពចុងក្រោយបង្អស់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


