ព័ត៌មានជាតិ
ប្រមុខការទូតចិន រំពឹងថា កម្ពុជា-ថៃ នឹងចាប់យកឱកាសពន្លឿនដំណើរការផ្សះផ្សាជម្លោះព្រំដែន
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដាក់ក្ដីរំពឹងថា កម្ពុជា-ថៃ នឹងចាប់យកឱកាសពន្លឿនការដោះស្រាយបញ្ហាជម្លោះព្រំដែន និងអះអាងថា ចិនបានត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ជំនួយស្របតាមការស្នើសុំរបស់ភាគីទាំងពីរ។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន សម្ដែងសង្ឃឹមបែបនេះ នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី១៦ ខែកញ្ញា។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានផ្សព្វផ្សាយលទ្ធផលនៃជំនួបរវាងលោក វ៉ាង យី និង លោក ស៊ុន ចាន់ថុល នៅលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖«ភាគីចិនបានឃាត់និងជំរុញឱ្យមានពិភាក្សាយ៉ាងសកម្ម ចាប់តាំងពីជម្លោះបានកើតឡើង។ កម្ពុជានិងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ។ យើងសង្ឃឹមថាភាគីទាំងពីរនឹងចាប់យកឱកាសនេះ ដើម្បីពន្លឿនដំណើរការផ្សះផ្សា។ បេសកជនពិសេសរបស់ភាគីចិនកំពុងបំពេញបេសកកម្មសម្របសម្រួលលើកទី៣ ហើយរីករាយក្នុងការផ្តល់ជំនួយយ៉ាងសកម្មស្របតាមការចង់បានរបស់ភាគីទាំងពីរ។»។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះប្រទេសចិនចំពោះតួនាទីដ៏សំខាន់ដែលខ្លួនកំពុងដើរតួក្នុងបញ្ហានេះ ហើយបានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃតាមរយៈការសន្ទនា និងការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។

Xinhua ក៏បានរាយការណ៍ថា លោក វ៉ាង យី អះអាងចំពោះមុខ លោក ស៊ុន ចាន់ថុល ថា ចិន-កម្ពុជា តែងតែគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរៀងៗខ្លួន ដោយបន្ថែមថា ទាំងប្រទេសចិន និងកម្ពុជាប្រឆាំងទៅនឹងការគំរាមកំហែងជាឯកតោភាគីពីបណ្ដាប្រទេសមួយចំនួន និងការបង្ខិតបង្ខំពីពន្ធគយ។

សូមរម្លឹកថា ជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ ផ្ទុះឡើងនៅវេលាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ជុំវិញបញ្ហានេះ ប្រទេសចិនតែងបង្ហាញជំហរជាផ្លូវការ ដោយជំរុញឲ្យប្រទេសទាំងពីរដោះស្រាយតាមរយៈកិច្ចសន្ទនានិងការពិភាក្សាប្រកបដោយមិត្តភាព។
ចិនក៏បានផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីជួយពលរដ្ឋរងគ្រោះព្រោះជម្លោះព្រំដែនបង្កឡើងដោយភាគីថៃ ប្រមាណ៣លានដុល្លារផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


