Connect with us

សន្តិសុខសង្គម

ភ្លៀង​ខ្យល់​គ្របដណ្ដប់​លើ​ស្រុកចំនួន ៣ ​ក្នុង​ខេត្តបាត់ដំប​ ប៉ះពាល់​ផ្ទះ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ និង​សម្លាប់​គោ ៩ ក្បាល

បានផុស

នៅ

ក្នុងខេត្តបាត់ដំបង​មានភ្លៀងធ្លាក់មួយមេលាយឡំ​ និងខ្យល់កន្ត្រាក់​ផ្គររន្ទះបង្កឲ្យ​មានផលប៉ះពាល់​លើ​ស្រុកចំនួន៣​ធ្វើឲ្យលំនៅឋាន​ប្រជាពលរដ្ឋ​មួយចំនួនបាន​រង​ការខូចខាត​យ៉ាងដំណំនិងសត្វ​គោសរុប​៩ក្បាល​ត្រូវ​បានរន្ទះបាញ់​ផ្តាច់ជីវិត​ក្នុងថ្ងៃតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អធិការស្រុកបាណន់​បានឲ្យដឹងថា​នៅថ្ងៃទី១៨ខែមីនាវេលាម៉ោង​វេលាម៉ោង១២​និង៣០នាទី​មានករណីភ្លៀង​និងខ្យល់កន្ត្រាក់បណ្តាល​ឱ្យ​របើកដំបូលផ្ទះប្រជាពលរដ្ឋ​ចំនួន២ខ្នង។

ចំណែសមត្ថកិច្ចនៃអធិការស្រុកមោងឫស្សីក៏បានប្រាប់ឲ្យដឹងដែរថា ក្នុងថ្ងៃតែមួយ​ខាងលើគ្រោះ​ធម្មជាតិក៏បានកើត​ឡើង​នៅ​ភូមិ​កូន​ក្អែក​២ឃុំ​របស់​មង្គលស្រុក​មោងឫស្សីផងដែរបង្កដោយរន្ទះ​បាន​បាញ់​សត្វ​គោ​ងប់​ចំនួន៧ក្បាលតែ​មិន​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ឡើយ។

ចំពោះករណីខាងលើលោកអភិបាលស្រុកទាំង៣ដែលបានរងផលប៉ះពាល់ពីគ្រោះធម្មជាតិបាននិងកំពុងធ្វើរបាយការណ៍​លើទំហំនៃការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋដើម្បីដាក់ជូនថ្នាក់ខេត្តពិនិត្យនឹងជួយដោះស្រាយតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៥ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម