Connect with us

សុខភាព

មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ពិនិត្យ​ប៉ុន្មាន​ដង​ល្អ?

បានផុស

នៅ

សម័យ​បច្ចេកវិទ្យា​ទំនើប ពេល​ដឹង​ថា​ពពោះ ទាំង​ម៉ាក់​ទាំង​ប៉ា​សង្វាត​ទៅ​ឆ្លុះ​អេកូណាស់ ដើម្បី​បាន​ដឹង​ពីការ​លូតលាស់​របស់​បេប៊ី បាន​ឃើញ​ពី​សកម្មភាព ឬ​ទម្រង់​មុខមាត់​កូន​ជា​ដើម។

តើ​ការ​ឆ្លុះ​អេកូ​ញឹកញាប់​ពេក​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​អត់? អំឡុង​ពពោះ​ម៉ាក់ៗ​ត្រូវ​ឆ្លុះ​អេកូ​ប៉ុន្មាន​ដង​ទើប​ល្អ? ការ​ពិនិត្យ​អេកូ​មួយ​លើក​ៗមាន​ប្រយោជន៍​អ្វីខ្លះ?

ការ​​ពិនិត្យ​អេកូសាស្ត្រគឺដើម្បីបាន​ដឹង​ពី​ការ​វិវត្ត​នៃ​គភ៌ ដឹង​ពី​​ហានិភ័យ​​ដែល​​កើត​​មាន​​លើ​បេប៊ី និង​​ម្តាយ​។ ការ​ពិនិត្យ​អេកូ​មិន​បង្ក​ការ​ឈឺចាប់ ពុំ​​​មាន​​​ផល​​​ប៉ះពាល់​​​ដល់​​​កូន​​​ក្នុង​​​ពោះ​​ម៉ាក់ៗ​ឡើយ ទោះ​ពិនិត្យច្រើន​ដង​ក៏​ដោយ ឯ​​លទ្ធផល​ក៏​សុក្រិត្យ។

ជា​​ធម្មតា​​យើង​​ត្រូវ​​ទៅ​ពិនិត្យ​អេកូ​ឲ្យ​បាន ៤-៥ ដង គ្រប់គ្រាន់ហើយ ការ​ពិនិត្យ​ច្រើន​ជាង​នេះលុះ​ត្រា​​មាន​​បញ្ហា​មិនប្រក្រតី​​ប៉ុណ្ណោះ នេះ​​បើ​​តាម​​ការ​​បកស្រាយ​របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

តើត្រូវទៅពិនិត្យអេកូនៅពេលណាខ្លះ?

លើកទី១៖ ពេល​បាត់​រដូវ​ភ្លាម ម៉ាក់​អាច​ពិនិត្យ​ទឹកនោម និង​មើល​អេកូ ដើម្បី​ច្បាស់​ថា មាន​បេប៊ី ហើយ​ការ​ពិនិត្យ​អេកូ​នឹង​ដឹង​ច្បាស់​ថា កូន​យើង​នៅ​ក្នុង ឬ​ក្រៅ​ស្បូន។

លើកទី២៖ ពេល​ម៉ាក់ៗ​ពពោះ​បាន ១២-១៥ សប្តាហ៍។ ការ​ពិនិត្យ​ក្នុង​អំឡុង​នេះ ដើម្បី​ដឹង​ថា ម៉ាក់ៗ​មាន​កូន​តែ​មួយ ឬ​ក៏​ភ្លោះ ថ្ងៃ​សម្រាល​ពេល​ណា និង​រក​ភាព​មិន​ប្រក្រតី​របស់​គភ៌។

លើកទី៣៖ ពេល​គភ៌​អាយុ​បាន ២៣-២៥ សប្តាហ៍។ ការ​ពិនិត្យ​អេកូ​លើក​ទី៣​នេះ គ្រូពេទ្យ​នឹង​មើល លម្អិត​ពី​សរីរាង្គ​របស់​កូន​យើង ក្នុង​នោះ​មាន ខួរក្បាល តើ​មាន​ទឹក​ដក់​ក្នុង​ខួរក្បាល​អត់? អាអូន​មាន​គ្រប់​លក្ខណៈ ឬ​ក៏​មាន​ឆែប​មាត់? បេះដូង​ប្រហោង​អត់? សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ប្លោក​នោម ពេញ​លក្ខណៈ​ទេ? ដៃ​ជើង​មាន​គ្រប់​នៅ? អ្វី​ដែល​ម៉ាក់​ប៉ា​រំភើប​នោះ មើល​អេកូ​ពេល​នេះ ដឹង​ភេទ​បេប៊ី​ច្បាស់​ហើយ។

លើកទី៤៖ នៅ​ចន្លោះ​ពី​សប្តាហ៍ ៣៣-៣៥។ មិន​ដូច​ការ​ពិនិត្យ​លើក​មុន​ទេ គ្រូពេទ្យ​នឹង​មើល​ពី​ការ​លូតលាស់ និង​សុខភាព​បេប៊ី ទម្រង់-ទម្ងន់កូន ទីតាំងសុក បរិមាណ ទឹកភ្លោះ និង​បញ្ហា​ផ្សេងៗ ទៀត។

លើកទី៥៖ កៀក​ថ្ងៃ​សម្រាល។ ការ​មើល​អេកូ​ចុងក្រោយ​នេះ ដើម្បី​តាមដាន​សុខភាព​បេប៊ីតើ​មាន​ខ្សោយ​ឬ​អត់? ទម្ងន់​បាន​ប៉ុន្មាន? មើល​ទឹកភ្លោះ តើ​អស់​ទឹកភ្លោះ​ទេ? ទឹក​ភ្លោះ​តិច ឬ​ច្រើន៕

អត្ថបទផ្ដល់សិទ្ធដោយ ៖Hellokrupet

ច​ុចអាន៖តើ​ជំងឺភ្នែក​ឡើងបាយ អាច​បញ្ចប់​ការ​មើល​ឃើញ​របស់​អ្នក​ឬទេ​?

ចុចអាន៖មិននឹកស្មានថាការហែលទឹក មានប្រយោជន៍ច្រើនដល់ម្ល៉ឹង!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម