ជីវិតកម្សាន្ដ
ឡៅ បញ្ញា ម្ចាស់មកុដ Mister Supranational Cambodia 2022 តំណាងឲ្យកម្ពុជាចេញទៅប្រកួត នៅប៉ូឡូញ
បន្ទាប់ឆ្លងកាត់វគ្គជម្រុះចម្រាញ់ជាច្រើនដំណាក់កាល ទីបំផុតបានរកឃើញម្ចាស់មកុដ Mister Supranational Cambodia202 2ដែលត្រៀមតំណាងកម្ពុជាចេញទៅប្រកួតនៅប្រទេសប៉ូឡូញ គបានទៅលើបុរសសង្ហាតំណាងខេត្តកំពង់ធំ ឡៅ បញ្ញា។

បេក្ខភាពរូបនេះ ត្រៀមដឹកដៃកញ្ញា អ៊ិន លក្ខិណា ចេញទៅប្រកួតនៅលឆាកអន្តរជាតិលើទឹកដីប្រទេស ប៉ូឡូញ នាពេលឆាប់ៗខាងមុខផងដែរ។ ហេតុនេះ អ៊ិន លក្ខិណា និង ឡៅ បញ្ញា ជាក្តីរំពឹងដ៏សំខាន់ក្នុងការឡើងទៅអង្រួនវេទិកាប្រកួតបុរសឯកនារីឯកនៅលើពិភពលោក។ គេរង់ចាំមើលថា ពេលដល់ការប្រកួតធំអ្នកទាំងពីរធ្វើបានកម្រិតណា ខណៈហ្វេនៗជាច្រើនជូនពរឲ្យជោគជ័យគ្រប់គ្នា។



គេកត់សម្គាល់ថា ឡៅ បញ្ញា មានដងខ្លួនសង្ហាជះរាងសង្ហាចេញមកទាក់ទាញ និងទឹកមុខស្រស់ស្រាយញញឹមទាក់ទាញ។ លោកជាតារាបង្ហាញម៉ូដ និងជាកីឡាករបាល់ទះម្នាក់ ហើយរូបសម្បត្តិរបស់លោកត្រូវបានអ្នកនិយមលេងបណ្តាញសង្គម និងតិកតុកចូលចិត្ត និងតាមដានណាស់។ លោកនឹងបង្វឹកខ្លួនឲ្យល្អបន្តទៀត ដើម្បីមានទុនឡើងទៅកាន់ឆាកអន្តរជាតិ យកកិត្តិយសជូនជាតិកម្ពុជា។


បញ្ហា បានប្រាប់ឲ្យដឹងថា លោកខំធ្វើឲ្យបានល្អ តាមការតាំងចិត្តពេលចេញទៅប្រកួតនៅក្រៅស្រុក ហើយខំយកចិត្តទុកដាក់លើការដាក់វិញ្ញាសា។ លោកនឹងយកការផ្តល់កម្លាំងចិត្តជាធំ ដើម្បីតតាំងជាមួយឧបសគ្គនានា។ ឡៅ បញ្ញា បន្ថែមថា លោកគ្មានអ្វីអរគុណក្រៅពីការលើកម្រាមដៃ១០ សំពះអរគុណអ្នកគាំទ្រ ដែលចូលចិត្ត និងឲ្យតម្លៃលោកទើបមានថ្ងៃនេះ៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


