ជីវិតកម្សាន្ដ
ម្ចាស់ពាន Mister Supranational Cambodia 2022 ឡៅ បញ្ញា សុំការលើកទឹកចិត្តពីអ្នកគាំទ្រ
ខណៈពេលដែលកំពុងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិនាទឹកដីប្រទេសប៉ូឡូញ ម្ចាស់ជយលាភីក្នុងកម្មវិធី Mister Supranational Cambodia 2022លោក ឡៅ បញ្ញា បានស្នើរសុំឲ្យមានការផ្តល់កម្លាំងចិត្តពីអ្នកគាំទ្រនិងមហាជន។

ជាការពិតបន្ទាប់ពីបញ្ចប់កម្មវិធីប្រកួតបុរសឯក Mister Supranational Cambodia គឺបានរកឃើញម្ចាស់ជយលាភី Mister Supranational Ca mbodia ប្រចាំឆ្នាំ ២០២២ ដោយបានទៅលើលោក ឡៅ បញ្ញា។បច្ចុប្បន្នលោកបាននិងកំពុងតែខិតខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងស្ទាត់ជំនាញដើម្បីត្រៀមតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Mister Supranational ២០២២។


បើតាមការបញ្ជាក់ឲ្យដឹងលោក ឡៅ បញ្ញាបានប្រាប់ថា កម្មវិធីប្រកួតនៅលើឆាកអន្តរជាតិនេះ គឺនឹងត្រូវប្រព្រឹត្តធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ នៅឯប្រទេសប៉ូឡូញ ដោយមានតំណាងប្រទេសមួយចំនួនទៀតចូលរួមផងដែរ។ បញ្ញា ក៏បានបង្ហាញការប្ដេជ្ញាចិត្តដោយភាពមុះមុតជឿជាក់ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិខាងនេះផងដែរ។

ជាមួយគ្នានេះលោក ឡៅ បញ្ញា ក៏បានលើកឡើងដែរថា« ខ្ញុំបាទ ឡៅ បញ្ញា សូមគោរព និងអរគុណ ចំពោះការគាំទ្រ និងស្រឡាញ់ដ៏កក់ក្ដៅពីពុកម៉ែបងប្អូន និងហ្វេនៗទាំងអស់គ្នា។ ក្នុងនាមខ្ញុំជាម្ចាស់ជយលាភីក្នុងកម្មវិធី Mister Supranational Cambodia 2022 ខ្ញុំបាទសូមប្ដេជ្ញាចិត្តថា នឹងខិត ខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការប្រកួតនៅប្រទេស Poland ក្នុងខែ ៧ ខាងមុខនេះ(កូនខ្មែរប្រជាជនខ្មែរប្រទេសកម្ពុជា)»៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


