ជីវិតកម្សាន្ដ
អ្នកគាំទ្រសង្ស័យ សុតធីតា ប៉ូគីមថេង និង ឡៅ បញ្ញា កំពុងមានទំនាក់ទំនងលើសពីមិត្តភាព
អ្នកគាំទ្រវិស័យប្រកួតសម្រស់កម្ពុជា ដាក់ការសង្ស័យ អតីត Miss Grand Cambodia ២០២១ កញ្ញា សុតធីតា ប៉ូគីមថេង និងលោក ឡៅ បញ្ញា Mister Supranational Cambodia ២០២២ កំពុងមានទំនាក់ទំនងលើសពីមិត្តភាព។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា កញ្ញា សុតធីតា ប៉ូគីមថេង និងលោក ឡៅ បញ្ញា តែងតែមានការងារជាមួយគ្នាជារឿយៗមិនថា នៅក្នុងក្រុមហ៊ុនមហាហង្សផ្ទាល់ ឬការងារខាងក្រៅនោះទេ។ ដោយសារតែភាពស្និទ្ធស្នាល មានអ្នកគាំទ្រជាច្រើនតែងតែចង់ឃើញអ្នកទាំងពីរក្លាយទៅជាគូស្នេហ៍ពិតប្រាកដ។


ដោយឡែក វីដេអូមួយបាននិងកំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែប្រាកដចិត្តថា សុតធីតា ប៉ូគីមថេង និង ឡៅ បញ្ញា កំពុងមានទំនាក់ទំនងលើសពីមិត្តភក្ដិរួមក្រុមហ៊ុន។ តាមរយៈវីដេអូដែល Mister Supranational Cambodia ២០២២ បង្ហោះក្នុង TikTok ផ្ទាល់ខ្លួន នៅថ្ងៃខួបកំណើតរបស់លោក ដោយភ្ជាប់ជាមួយពាក្យពេចន៍ថា ” Happy birthday to me, Sothida Pokimtheng Thank you so much my queen for your surprise ”។ លើសពីនេះ ក្នុងវីដេអូក៏បានបង្ហាញពីភាពផ្អែមល្ហែមដូចជាគូស្នេហ៍ ដែលលោក ឡៅ បញ្ញា បានទាញកញ្ញា សុតធីតា ប៉ូគីមថេង មកឱបហើយថើបផងដែរ។



តែបើទោះបីជាយ៉ាងណា ម្ចាស់សាមីខ្លួនទាំង ២ នៅមិនទាន់មានអ្នកណាប្រកាសជាផ្លូវការនៅឡើយទេថា ពួកគេជាគូស្នេហ៍នឹងគ្នា៕




អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


