ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា ទម្លាយហេតុផល ៦ យ៉ាង ដែលមនុស្សស្រីជ្រើសរើសយកភាពនៅលីវ
តារាសម្តែងស្រី ឌួង ហ្សូរីដា សុខៗស្រាប់តែទម្លាយចេញនូវហេតុផល ៦ យ៉ាងដែលមនុស្សជ្រើសរើសយកភាពនៅលីវច្រើនជាង។ ការលើកឡើងនោះកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន។

តាមរយ:ខ្លឹមសារដែលនាងបង្ហោះបានលើកឡើងថា បើទោះបីជាការនៅលីវមិនមែនជារឿងដែល ត្រូវបានគេយកមកធ្វើការពិភាក្សាច្រើនក៏ពិតមែន ប៉ុន្តែសម្រាប់មនុស្សសម័យថ្មីនិងក្មេងៗជំនាន់ក្រោយនេះ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីអត្ថប្រយោជន៍អំពីភាពនៅលីវ ដែលពួកគេនឹងទទួលបាន។

ទាំងនេះគឺជាហេតុផលនឹងអត្ថប្រយោជន៍ល្អៗ ដែលបណ្ដាលឲ្យមនុស្សភាគច្រើនសព្វថ្ងៃនេះ ជ្រើសរើសយកភាពនៅលីវច្រើនជាងការមានដៃគូ ហើយពួកគេមានអារម្មណ៍ថាការរស់នៅតែម្នាក់ឯងនាំមកនូវផលប្រយោជន៍ជាច្រើន៖
១. ស្ត្រីសព្វថ្ងៃនេះ ចង់ពឹងផ្អែកទៅលើសមត្ថភាពផ្ទាល់ខ្លួន ហើយស្ត្រីជ្រើសរើសនៅលីវកាន់តែច្រើនឡើង ពីព្រោះពួកគេចង់ស្វែងយល់ពីរបៀបដែលពួកគេអាចរស់នៅដោយខ្លួនឯង និងស្វែងរកចំណុចខ្លាំងរបស់ពួកគេជាជាងការពឹកផ្អែកទៅលើដៃគូដែលឈានទៅដល់ការគ្រប់គ្រង់ពួកគេ។
២. ដោយសារជីវិតអាពាហ៍ពិពាហ៍ នឹងក្លាយជាបន្ទុករបស់ស្ត្រី សព្វថ្ងៃនេះមានស្ត្រីកាន់តែច្រើនឡើងដែលមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសម្រាប់ការផ្គត់ផ្គង់ខ្លួនឯង។ ទាំងនេះដោយសារតែការក្លាយជាប្រពន្ធនឹងធ្វើឲ្យពួកគេមានទំនួលខុសត្រូវច្រើន ក្នុងការមើលថែកុមារការងារផ្ទះ និងការជួយសាច់ញាតិចាស់ជរានៅក្នុងក្រុមគ្រួសារជាដើម។
៣. ស្ត្រីសព្វថ្ងៃចង់ធ្វើការផ្តោតទៅលើអាជីពរបស់ពួកគេ ស្ត្រីប្រហែលជាង ៧០ ទៅ ៨០ ភាគរយដែលមានអាយុចាប់ពី ២៥ ទៅ ៦០ ឆ្នាំដែលមានការងារឬអាជីពរួចទៅហើយ ក៏ដោយពួកគេនឹងត្រូវបានបញ្ឈប់ ដោយសារតែការងារផ្ទះ និងការថែទាំកុមាររួមទាំងគ្រួសារទាំងមូល។ នោះហើយជាមូលហេតុដែលស្ត្រីសម្រេចចិត្តនៅលីវសិន។
៤.ដោយសារពួកគេមានសាច់ញាតិចាស់ដែលត្រូវមើលថែ ស្ត្រីខ្លះជ្រើសរើសមិនរៀបការដើម្បីមើល ថែទាំសមាជិកគ្រួសារចាស់ដែលភាគច្រើន គឺជាឪពុកម្តាយ។ ពួកគេតែងតែមានអារម្មណ៍ថា ក្រុមគ្រួសារ គឺសំខាន់ជាងការរៀបការចាកចេញពីអ្នកមានគុណទាំងពីរ។
៥. ចំពោះបុរសវិញពួកគេគិតថា គ្មានលទ្ធភាពក្នុងការមានប្រពន្ធនិងគ្រួសារ យោងតាមស្ថានភាពនៃការងារ និងការងារប្រចាំថ្ងៃនៅក្នុងសម័យនេះពួកគេ ពិតជាមិនអាចចំណាយទៅលើការរៀបការនិងមានគ្រួសារបាននៅឡើយទេ ដែលធ្វើឲ្យពួកគេសម្រេចចិត្តនៅលីវសិន។
៦.មនុស្សសព្វថ្ងៃចង់ចំណាយប្រាក់តែសម្រាប់ខ្លួនឯងប៉ុណ្ណោះ មូលហេតុមួយទៀតដែលធ្វើឲ្យមនុស្សសព្វថ្ងៃចូលចិត្តនៅលីវ គឺដោយសារតែពួកគេមិនចង់ចែករំលែកលុយកាក់របស់ពួកគេជាមួយអ្នកផ្សេង។ ពួកគេចង់ចំណាយវាសម្រាប់តែខ្លួនឯង ដើម្បីមានសេរីភាពទៅលើអ្វីដែលពួកគេចង់បានចង់ធ្វើ ឬចង់ទិញយកមកប្រើប្រាក់ដោយគ្មានការរឹតត្បិតពីអ្នកដទៃ។



នៅក្នុងខ្លឹមសារនៃការរៀបរាប់ទាំង ៦ ចំណុចរបស់តារាសម្តែងចាស់វស្សា ឌួង ហ្សូរីដា ខាងលើមិនត្រឹមទទួលបានការចាប់អារម្មណ៍ពីមហាជនទេ គឺមានខ្លះទៀតបានគាំទ្រចំពោះការលើកឡើងនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានជាតិ១០ ម៉ោង ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1