Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង វ៉ាន់ វល័ក្ខ ៖ អង្គរវត្តជាដែនដីក្នុងបេះដូងប្រជាជនកម្ពុជា

បានផុស

នៅ

តារា​សម្ដែង​សាច់​ខ្ចី​និយម​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី កញ្ញា វ៉ាន់ វល័ក្ខ ថ្មីៗ នេះ បាន​លេច​វត្តមាន​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​ទឹកដី​ដ៏​អច្ឆរិយ​ប្រាសាទអង្គរវត្ត នៃ​ខេត្ត​សៀមរាប​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រំលេច​ខ្លួន​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​ដឹង​ដែរ​ថា កញ្ញា វ៉ាន់ វល័ក្ខ បន្ទាប់ពី​សាង​បាន​ភាព​ល្បីឈ្មោះ​នៅ​លើ​វិថី​សិល្បៈ​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក ស្រាប់តែ​បាត់​វត្តមាន​ពី​វិស័យ​មួយ​នេះ​ប្រមាណ ២ ឬ ៣ ឆ្នាំ មក​ហើយ។ ក្រោយ​រសាត់​ខ្លួន​ឆ្ងាយ​ពី​សិល្បៈ​មួយ​សន្ទុះ បច្ចុប្បន្ន​ស្រី​ស្អាត វ៉ាន់ វល័ក្ខ បាន​ចាប់​យក​អាជីព​សម្ដែង​ឡើងវិញ​ជាមួយ​ឱកាស​ការងារ​ច្រើន​ដូច​មុន។

ទោះបីជា​យ៉ាងណា​ស្រប​ពេល​ដែល​អាជីព​ចាស់​ចាប់ផ្ដើម​មាន​ទីផ្សារ​សម្តែង​ឡើង​វិញ តារា​ស្រី​កញ្ញា វ៉ាន់ វល័ក្ខ ក៏បាន​បង្ហាញខ្លួន​ដោយ​ការ​ចូលរួម​ថត​ផ្សព្វផ្សាយ​នៅ​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ នៃ​ទឹកដី​ខេត្ត​សៀមរាប​ដូច​សិល្បករ​-​សិល្ប​ការិនី​ឯទៀត​ផង​ដែរ។ កញ្ញា វ៉ាន់ វល័ក្ខ បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ថត​នៅមុខ​ប្រាសាទ​អង្គរវត្ត​ភ្ជាប់​ខ្លឹមសារ​ថា “​អង្គ​វត្ត​ជា​ដែនដី​ក្នុង​បេះដូង​ប្រជាជន​កម្ពុជា​”។

ជា​ការ​ពិត​ថ្វី​ត្បិត​ពេលនេះ​មាន​ការ​មមាញឹក​អាជីព​សិល្បៈ និង​ការ​រកស៊ី​ផ្ទាល់ខ្លួន​ តែ​តារា​សម្តែង​មាន​ដើម​កំណើត​ពី​ទឹកដី​ខេត្ត​កំពង់ធំ​កញ្ញា វ៉ាន់ វ​ល័​ក្ខ នៅតែ​ឆ្លៀត​ពេល​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​វប្បធម៌​ និង​ទេសចរណ៍​របស់​ជាតិ​ផង​ដែរ​។ ដោយឡែក​សម្រាប់​អាជីព​សិល្បៈ​បច្ចុប្បន្ន​របស់​នាង ត្រូវ​បាន​មហាជន​យល់ថា វ៉ាន់ វល័ក្ខ នៅតែ​មិន​ដាច់​អាល័យ​ពី​អាជីព​របស់​ខ្លួន ទើប​នាង​វិល​រក​ឆ្នាំង​ចាស់​ជាថ្មី៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម