ជីវិតកម្សាន្ដ
ស៊ីន យូប៉ីន៖ ចលនាគាំទ្រពីរាជរដ្ឋាភិបាល និងទស្សនិកជនជា កូនសោបើកទ្វាអន្តរជាតិនាំភាពយន្តខ្មែរទៅកាន់ពិភពលោក
តារាសម្ដែងរូបស្រស់កញ្ញា ស៊ីន យូប៉ីន ចាត់ទុកចលនានៃការគាំទ្ររបស់ទស្សនិកជន និងក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលគឺជាកូនសោរដ៏សំខាន់សម្រាប់បើកទ្វាអន្តរជាតិនាំភាពយន្តខ្មែរទៅកាន់ពិភពលោក។

កញ្ញា ស៊ីន យូប៉ីន គឺជា តារាស្រីកូនកាត់ដែលមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពនៅក្នុងវិស័យឧស្សាហកម្មភាពយន្តរបស់ខ្មែរដែលអាចសម្តែងទាំងប្រភេទរឿងភាគ,រឿងខ្នាងធំ ,រឿងភាគ ឬអាចថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្មជាដើម។ នាងមិនត្រឹមតែជាតារាមានឈ្មោះល្បីទេតែកញ្ញា ស៊ីន យូប៉ីន ក៏មានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មេងវ័យទៀតផង។
កញ្ញា ស៊ីន យូប៉ីន ថ្មីៗនេះនាង ក៏ទើបទទួលបានពានរង្វាន់តារាសម្តែងស្រីឆ្នើម2024 ពីខ្សែភាពយន្តរឿង “បណ្ដាសានាងរាត្រី” golden romdul” ផងដែរ។ នេះជារឿងដែលគួរឲ្យស្ងើចសរសើរ និងអបអរចំពោះតារាស្រី យូប៉ី ដែលជាតារាខ្មែរដ៏លេចធ្លោខ្លាំងទាំងនៅឆាកជាតិ និងលើឆាកអន្តរជាតិ។

ក្រោយពេលទទួលបានពាន់រង្វាន់នេះស្រីស្អាត ស៊ីន យូប៉ីន បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំងដោយនាងលើកឡើងថា នេះគឺជា ពានរង្វាន់តារាសម្តែងស្រីឆ្នើម2024 ពីខ្សែភាពយន្តរឿងបណ្តាសានាងរាត្រី “golden romdul ” ផ្តល់ដោយ 2nd cambodia Asian film festival ដែលកម្ពុជាជាម្ចាស់ផ្ទះ។ នាងខ្ញុំ សូមគោរពអរគុណចំពោះការគាំទ្រទាំងអស់ចំពោះនាងខ្ញុំ និងភាពយន្តខ្មែរ។
តារាសម្តែង ស៊ីន យូប៉ីន បានបញ្ជាក់ទៀតថា “ចលនា នៃការគាំទ្ររបស់ទស្សនិកជន រួមជាមួយបេះដូងស្រលាញ់ និងតស៊ូរបស់ផលិតករ និងតារាសម្តែង ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលគឺជា កូនសោរដ៏សំខាន់សម្រាប់បើកទ្វាអន្តរជាតិនាំភាពយន្តខ្មែរទៅកាន់ពិភពលោក”។

ភាពជោគជ័យរបស់តារាស្រីកូនកាត់កញ្ញា ស៊ីន យូប៉ីន ពេលនេះគឺ កើតចេញពីការតាំងចិត្តខ្ពស់ការតស៊ូរជំនះរាល់ឧបសគ្គដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ។ រឿងដែលស្ងើចសរសើរទៀតនោះនាង ក៏ជា តារាវ័យក្មេងដែលមានហាងឆេងខ្ពស់សម្រាប់ទីផ្សាភាពយន្តបច្ចុប្បន្ន៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


