ព័ត៌មានជាតិ
បង្គន់អនាម័យចល័តប្រមាណ ៣០បង្គន់ នឹងដាក់ពង្រាយនៅកន្លែងកំសាន្តនានា ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រាយដាក់បង្គន់អនាម័យចល័តចំនួន ៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកមកដើរលេងកំសាន្ត នៅកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ។
លោក ស៊ូ សាវ៉ន ប្រធានស្តីទីអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺរាជធានីភ្នំពេញ នឹងដាក់ពង្រាយបង្គន់អនាម័យចល័តចំនួន ៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកំសាន្ត នៅកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ។
ក្នុងនោះសម្រាប់នៅទីតាំងរមណីដ្ឋានវត្តភ្នំ យើងត្រូវដាក់ចំនួន ៨បង្គន់ តែបើត្រូវកែប្រែយ៉ាងណានោះ លោកអភិបាលរាជធានីភ្នំពេញ នឹងធ្វើការណែនាំឲ្យអនុវត្តនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃ ៦ ខែមេសា ២០២២ស្អែកនេះ។
លោកបញ្ជាក់ទៀតថា ក្រៅពីការងារខាងលើអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏នៅមានការងារមួយចំនួនទៀត ដែលត្រូវអនុវត្តផងដែរ ដូចជាការងារកាត់លះមែកឈើនៅតាមដងផ្លូវ ការកាត់ស្មៅនៅតាមសួនច្បារនានា បាញ់លាងថ្នល់ លាបកំបោរតាមគល់ឈើជាដើមដើម្បី ធ្វើយ៉ាងណា លើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ស្អាត។
មន្ត្រីរដ្ឋបាលរាជរាជធានីភ្នំពេញ បានបញ្ញាក់ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាលនេះដែរ ខាងអង្គភាពអគ្គីសនី និងបំភ្លឺសាធារណៈ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភ្នំពេញ ជាអ្នកទទួលចាត់ចែងលើការ តុបតែងភ្លើងបំភ្លឺសាធារណៈ នៅតាមតាមឈើ និងសួនច្បារ នៅទូទាំងរាជធានីភ្នំពេញ។
ចំណែកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវលើការរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណ និងសម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាមទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ជាពិសេស នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ បំផុសចលនាប្រជាពលរដ្ឋចូលរួមឲ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា៖ ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំងជាដើម។
ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង និងត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


