សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ ល្បាតរក្សាសន្តិសុខយ៉ាងតឹងរ៉ឹង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី
ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះល្បាតយ៉ាងសកម្មជាប្រចាំទាំងថ្ងៃ និងយប់ ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ប្រតិបត្តិការល្បាតនេះ ត្រូវបានអនុវត្តនៅតាមគោលដៅសំខាន់ៗ រួមមាន ទីប្រជុំជន វត្តអារាម តំបន់លេងល្បែងប្រជាប្រិយខ្មែរ និងតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងខេត្ត ដើម្បីបង្កើនភាពកក់ក្តៅ និងទំនុកចិត្តជូនភ្ញៀវទេសចរ ក្នុងអំឡុងពេលបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ។

សកម្មភាពការពារសន្តិសុខយ៉ាងតឹងរ៉ឹង និងការរៀបចំល្អប្រសើរនេះ បានរួមចំណែកធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តតាកែវ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងពោរពេញដោយបរិយាកាសសប្បាយរីករាយ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ផ្លូវការ ក្នុងព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ២០២៦» រយៈពេល ៣ថ្ងៃនេះ មានភ្ញៀវទេសចរចូលរួមកម្សាន្តសរុបប្រមាណជាង ៩០ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧,៣១៦នាក់ ដែលបង្ហាញពីការកើនឡើងនៃការចាប់អារម្មណ៍លើវិស័យទេសចរណ៍ក្នុងខេត្តតាកែវ៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


