Connect with us

ព័ត៌មានជាតិ

បុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ ខេត្តព្រះវិហារ មានភ្ញៀវទេសចរជិត៣ម៉ឺននាក់មកដើរលេងកម្សាន្ត

បានផុស

នៅ

រយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តព្រះវិហារ មានអ្នកទេសចរមកលេងកម្សាន្តប្រមាណជិត៣ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យូ សុខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះថា ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ សរុបមានចំនួនប្រមាណ ២.៦៦៩នាក់បានមកលេងកម្សាន្ដនៅតាមបណ្ដាតំបន់ទេសចរណ៍ ថយចុះ៧៨.៥១ភាគរយ បើធៀបទៅនិងឆ្នាំ២០២៥។ ភ្ញៀវទេសចរបរទេស មានចំនួន៧០នាក់ ថយចុះ ៤៣.០៩%បើធៀបទៅនិងឆ្នាំ២០២៥។

សូមជម្រាបថា ព្រឹត្តិការណ៍ព្រះវិហារសង្ក្រាន្តឆ្នាំ២០២៦នេះ ប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការរៀបចំកម្មវិធីសាសនា បានក្លាយជាផ្ទាំងទស្សនីភាពមួយ ដែលមានភាពទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តក្នុងក្រុងព្រះវិហារ។

ក្រៅពីការកម្សាន្តក្នុងក្រុងព្រះវិហារ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានអញ្ជើញទៅទស្សនាកម្សាន្តនៅតាម រមណីយដ្ឋានវប្បធម៌ ប្រាសាទកោះកេរ រមណីយដ្ឋានធម្មជាតិ ភ្នំត្បែង និងរមណីយដ្ឋានកែច្នៃ ដែលមាននៅក្នុងភូមិ សាស្ត្រខេត្តព្រះវិហារទៀតផង។

សូមជម្រាបផងដែរថា ខេត្តព្រះវិហារ ជាខេត្តមួយក្នុងចំណោមខេត្តដែលជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ មានសង្គ្រាមអូសបន្លាយជាច្រើនខែ ដែលបង្កឡើងដោយភាគីថៃ។ ដូច្នេះអាជ្ញាធរក៏មិនសូវផ្តោតសំខាន់លើការរៀបចំប៉ុន្មាននោះទេ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏មិនសូវមកកម្សាន្តច្រើននោះដែរ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម