សន្តិសុខសង្គម
មីន PMN2 ១២ គ្រាប់ ត្រូវអេស្កាវ៉ាទ័រកាយឃើញកប់ក្នុងដី
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាប្រភេទមីនជាន់ PMN2 ១២ គ្រាប់ ដែលពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ច ត្រូវបានមន្ត្រីបោសសំអាតមីនយកទីរក្សាទុក ដោយសុវត្ថិភាពហើយកាលពីរសៀលនៅថ្ងៃ ២៤ ខែមេសា ឆ្នាំ ២០២២។

តាមការឲ្យដឹងពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីម្ចាស់គ្រឿងចក្រអែស្កាវ៉ាទ័រ លើកផ្លូវហើយបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើដែលនៅកប់ក្នុងដី កម្លាំងនគរបាលប៉ុស្តិ៍គោកឋិន សហការណ៍ជាមួយ និងក្រុមការងារបោសសំអាតមីន(Hallo)បានទៅទទួលយកគ្រាប់យុទ្ធភណ្ឌមិនផ្ទុះ ប្រភេទគ្រាប់ មីនជាន់ PMN2 ចំនួន ១២ គ្រាប់ នៅចំណុចខាងជើងភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចម្ងាយប្រមាណ ៥០ ម៉ែត្រ។


សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា វាជារឿងសំណាងណាស់ដែលគ្រឿងចក្រកាយលើកផ្លូវបានកាយត្រូវហើយមិនផ្ទុះ។ បើសិនជាផ្ទុះវិញវានឹងបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើក និងខូចខាត់គ្រឿងចក្រ៕
អត្ថបទ៖ ពៅ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ