ព័ត៌មានអន្ដរជាតិ
ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន
ទាហានថៃចំនួន៥នាក់បានដើរជាន់មីនទៀតហើយ ដោយក្នុងនោះមានម្នាក់ត្រូវដាច់ជើងស្តាំ ដែលហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃពុធទី២៣ខែកក្កដាឆ្នាំ២០២៥ នៅតំបន់ជម្លោះដែលថៃអះអាងជាទឹកដីរបស់ខ្លួន។

ហេតុការណ៍នេះកើតឡើងមិនយូរប៉ុន្មានឡើយបន្ទាប់ពីប្រទេសថៃ បានអញ្ជើញអនុព័ន្ធយោធាបរទេសចំនួន៤៧ប្រទេសមកស្តាប់ការបកស្រាយនិងមើលព័ស្តុតាង ចោទប្រកាន់មកលើកម្ពុជាថាជាអ្នកដាក់មីនបណ្តាលឲ្យទាហានរបស់ខ្លួន៣នាក់របួស កាលពីសប្តាហ៍មុន។
ទោះបីជាយ៉ាងណាក៏ដោយ ថៃត្រូវបាក់មុខយ៉ាងខ្លាំង ព្រោះតែក្នុងចំណោមអនុព័ន្ធយោធាបរទេសដែលត្រូវអញ្ជើញ មានតែ១៨ប្រទេសប៉ុណ្ណោះដែលចូលរួម ហើយតំណាងទាំងនោះមិនខ្វល់ស្តាប់សម្តីរបស់ថៃទៀត។
បន្ទាប់ពីកិច្ចប្រជុំបញ្ចប់មិនយូរប៉ុន្មាន មេទ័ពភូមិភាគ២ថៃ Boonsin Padklang ក៏ប្រកាសថា មានទាហានថៃចំនួន៥នាក់ទៀតហើយ ដែលដើរជាន់មីនពេលល្បាតនៅស្រុក ណាំយឿន ខេត្ត Ubon Ratchathani ក្នុងនោះមានម្នាក់របួសធ្ងន់ត្រូវដាច់ជើងម្ខាង និងបួននាក់ទៀតតឹងទ្រូងនិងហឹងត្រចៀក។

វាពិតជាគួរឲ្យសង្ស័យមែនទែន ដែលហេតុការណ៍នេះកើតឡើងចំពេលវេលាសំខាន់ ដោយប្រទេសថៃ ហាក់ដូចជាព្យាយាមរៀបចំសម្តែងនិងប្រើល្បិចដើម្បីឲ្យអន្តរជាតិមើលឃើញថា ខ្លួនជាជនរងគ្រោះ ដោយស្នាដៃរបស់កម្ពុជា ទាំងដែលអន្តរជាតិគេស្គាល់ច្បាស់ណាស់ពីក្រយៅរបស់ថៃ។
រឿងហេតុថ្មីនេះ បានបញ្ឆេះភាពតានតឹងរវាងប្រទេសទាំងពីរឲ្យឡើងដល់កម្រិតខ្ពស់ ដោយកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយថៃ ឲ្យមកនៅទាបបំផុត ត្រឹមកម្រិតលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជា ក្នុងទីក្រុងបាងកក ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឲ្យមន្ត្រីការទូតថៃ ចេញពីកម្ពុជាដូចគ្នា ដែលជាការឆ្លើយតបទៅនឹងទង្វើរបស់ថៃ ដែលធ្វើដូចគ្នានេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ កោះហៅឯកអគ្គរាជទូតពីកម្ពុជាក្នុងទង្វើដែលថៃបង្កហេតុជាន់មីនថ្មី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


