ព័ត៌មានអន្ដរជាតិ
ថៃ តែងអះអាងថា ទាហានល្បាតលើដីខ្លួនឯង ប៉ុន្តែពេលជាន់មីន មកបន្ទោសតែកម្ពុជា
មេភូមិភាគ២ថៃ Boonsin Padklang អះអាងថា ទាហានទាំង៥នាក់ដែលជាន់មីនកាលពីល្ងាចថ្ងៃពុធគឺជាន់មីនលើទឹកដីខ្លួននៅក្នុងខេត្ត Ubon Ratchathani ប៉ុន្តែបែរជាដាក់កំហុសមកលើកម្ពុជាទៅវិញ។

ទាហានថៃទាំង៥មានឈ្មោះ Pichitchai Bunchoola, Phisit Senasi, Suphakit Phongthai, Seksan Lunchak និង Jakkrit Butte។ ក្នុងចំណោមទាហានខាងលើ Pichitchai ត្រូវរបួសធ្ងន់ជាងគេគឺដាច់ជើងស្តាំ ខណៈ៤នាក់ទៀតតឹងទ្រូងនិងហ៊ឹងត្រចៀក។
មិនមែនជារឿងថ្មីឡើយដែលថៃ មកចោទប្រកាន់កម្ពុជាពេលទាហានខ្លួនជាន់មីន។ ជាក់ស្តែងកាលពីថ្ងៃទី១៦ខែកក្កដា ទាហានថៃ៣នាក់ក៏ដើរជាន់មីនដែរ ដោយក្នុងនោះមានម្នាក់របួសធ្ងន់ដាច់ជើងដូចគ្នា។
ដំបូងមេភូមិភាគ២ថៃ អះអាងថា មីនដែលទាហានខ្លួនជាន់គឺជាប្រភេទ PMN-2 សល់ពីសម័យសង្គ្រាម តែប្រហែលជាភ្លេចខ្លួនក៏ក្រោយមកក្រឡាស់សម្តីវិញថា មីននោះជាមីនទើបបង្កប់ថ្មី ដែលទាហានខ្មែរចូលដីថៃ លួចបង្កប់។

ជាថ្មីម្តងទៀត ឥឡូវថៃនៅតែចោទប្រកាន់ទាំងងងើលនិងគ្មានមូលដ្ឋានមកលើកម្ពុជា ថាជាអ្នកបង្កប់មីននៅព្រំដែន ទើបទាហានខ្លួនជាន់។
យ៉ាងណា មានសំណួរចោទសួរទៅវិញថា តើទាហានខ្មែរអាចចូលដីថៃទៅដាក់មីនបានដោយរបៀបណា បើថៃមានការល្បាត២៤ម៉ោងលើ២៤ម៉ោង ហើយថាតើ ទាហានថៃល្បាតលើផ្លូវថ្មីឬផ្លូវចាស់ ទើបជាន់មីនដូច្នេះ?
ម្យ៉ាងហេតុការណ៍ថ្មីនេះកើតឡើងមិនយូរប៉ុន្មានឡើយបន្ទាប់ពីប្រទេសថៃ បានអញ្ជើញអនុព័ន្ធយោធាបរទេសចំនួន៤៧ប្រទេសមកស្តាប់ការបកស្រាយនិងមើលព័ស្តុតាង ចោទប្រកាន់មកលើកម្ពុជា ប៉ុន្តែ ថៃត្រូវបាក់មុខយ៉ាងខ្លាំង ព្រោះតែក្នុងចំណោមអនុព័ន្ធយោធាបរទេសដែលត្រូវអញ្ជើញ មានតែ១៨ប្រទេសប៉ុណ្ណោះដែលចូលរួម ហើយតំណាងទាំងនោះមិនខ្វល់ស្តាប់សម្តីរបស់ថៃទៀត ទើបធ្វើឲ្យគេសង្ស័យថា នេះអាចជាល្បិចឈឺសាច់របស់ថៃ ដើម្បីបង្ហាញអន្តរជាតិថា ខ្លួនជាជនរងគ្រោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


