ព័ត៌មានអន្ដរជាតិ
AOT ទាំងនៅខាងកម្ពុជានិងថៃ សុទ្ធតែអះអាងថា មីនដែលទាហានថៃ ដើរជាន់ គឺជាមីនចាស់
នាយករដ្ឋមន្ត្រីថៃប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយយកលេសថា ទាហានរបស់ខ្លួនដើរជាន់មីននិងដាក់កំហុសមកលើកម្ពុជាថាបានដាក់មីនថ្មី ប៉ុន្តែយ៉ាងណា ការពិតត្រូវបានលាតត្រដាង ដោយពេលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទាំងនៅខាងកម្ពុជានិងថៃ សុទ្ធតែអះអាងថា មីនដែលទាហានថៃ ដើរជាន់នោះគឺជាមីនចាស់។

តាមការផ្សាយរបស់ Bernama កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី Mohamad Hasan បានបញ្ជាក់យ៉ាងច្បាស់ថា៖ «AOT នៅកម្ពុជានិងថៃសុទ្ធតែបានរាយការណ៍ថា មីនដែលទាហានថៃដើរជាន់នៅព្រំដែន គឺមិនមែនជាមីនដាក់ថ្មីៗទេ។ ខ្ញុំទើបតែនិយាយទូរសព័្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃរួច ហើយសង្ឃឹមថា ភាគីទាំងពីរនឹងរក្សាភាពស្ងប់ស្ងាត់និងបន្តកិច្ចពិភាក្សាសន្តិភាព»។
យ៉ាងណា លោក Mohamad លើកឡើងថា AOT មិនស្ថិតនៅព្រំដែនទេ ប៉ុន្តែពួកគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងរាយការណ៍អំពីការវិវត្តស្ថានការណ៍ទៅកាន់ភាគីពាក់ព័ន្ធ។

សូមជម្រាបជាថ្មី នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល បានប្រកាសជាឯកតោភាគី ផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានឆ្នាំ២០២៥ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។
ក្រោយផ្អាកនោះផងដែរ លោកអនុទីន បានបោះសម្តីទៅកាន់លោកត្រាំថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានចាត់វិធានការដំឡើងពន្ធដើម្បីដាក់សម្ពាធមែននោះ ថៃ នឹងស្វែងរកទីផ្សារផ្សេងជំនួសអាមេរិក ដែលការនិយាយបែបនេះ បង្កឲ្យមានពាក្យរិះគន់និងស្តីបន្ទោសយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកសភាថៃ បន្ទោស អនុទីន ដែលផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយ កម្ពុជា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


