ព័ត៌មានជាតិ
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងការងារទេសន្តរប្រវេសន៍
លោកស្រីវេជ្ជបណ្ឌិត Nenette Motus នាយិកាប្រចាំថ្នាក់តំបន់ របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានចូលរួមអបអរសាទរដល់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងការងារទេសន្តរប្រវេសន៍។
លោកស្រី វេជ្ជបណ្ឌិត Nenette Motus បានលើកឡើងបែបនេះកាលពីរសៀលថ្ងៃទី២៦មេសា ខណៈដែលលោកស្រីបានដឹកនាំសហការីចូលជួបសំដែងការគួរសមជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងរយៈពេលនៃការឆ្លងរីករាយដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើកិច្ចការងារជាច្រើនពាក់ព័ន្ធនិងការងារទេសន្តរប្រវេសន៍ ជាពិសេសពលរដ្ឋកម្ពុជាដែលធ្វើចំណាកស្រុកឆ្លងដែនតាមព្រំដែនកម្ពុជា-ថៃ ហើយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក៏បានចូលរួមចំណែកយ៉ាងសកម្ម ទៅលើការងារដោះស្រាយចំពោះមុខ ដោយបានសាងសង់មណ្ឌលសំចតសម្រាប់ពលករដែលឆ្លងដែនមកកម្ពុជាវិញ។

ជាការឆ្លើយតបលោកស្រី វេជ្ជបណ្ឌិត Nenette Motus បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានារបស់ក្រសួងមហាផ្ទៃកម្ពុជា លើការងារជួយគាំទ្រដល់ការងារទេសន្តរប្រវេសន៍ចាប់តាំងពីឆ្នាំ១៩៩៣មក។ លោកស្រីនាយិកា បន្ថែមទៀតថា អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) មិនត្រឹមតែធ្វើការងារទៅលើទេសន្តរប្រវេសន៍ប៉ុណ្ណោះទេ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក៏បានយកចិត្តទុកដាក់ទៅលើការងារប្រឈមពាក់ព័ន្ធនិងការបម្រែបម្រួលអាកាសធាតុ ដោយសារតែបញ្ហានេះក៏ជាកត្តាដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការបំលាស់ទីរបស់ប្រជាពលរដ្ឋ ដែលនាំឱ្យមានការធ្វើទេសន្តរប្រវេសន៍នេះផងដែរ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


