Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង ថៃ ៤ ដួង ពីតួនាទីតូចតាច រហូតក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីប្រចាំប្រទេស

បានផុស

នៅ

តារាសម្ដែងថៃខ្លះ កើតចេញពីតួនាទីតូចតាចក្នុងវិស័យសិល្បៈ ដែលពួកគេកំពុងដើរ ខ្លះវិញមានអ្នកជួយយឹតយោងឲ្យល្បីល្បាញខ្លាំង ដោយមិនបាច់ប្រឹង។

ដោយឡែក សម្រាប់​តារា​ថៃ ​៤ ដួងនេះវិញ តស៊ូ​ខ្លាំង​ក្នុង​សិល្បៈ​ថៃ រហូតក្លាយជាអ្នកដឹកនាំរឿង​ល្បីៗ​ មាន​គេ​ស្គាល់​ច្រើន​មិន​ធម្មតាឡើយ។

១ Ken Theeradeth

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​បទសម្ភាសន៍​កាលពី​ថ្មី​ៗនេះ ​របស់​ Ken Theeradeth លោក​បង្ហាញ​​ខ្លួន​ជា​អ្នកដឹកនាំ​រឿង​ក្នុង​រឿង​ថ្មី “Sup Tar 2550” ។ យ៉ាង​ណា​ក៏​ដោយ កំពូល​តារា​រូប​នេះ​បន្ថែម​ថា​ លោក​ក៏​មាន​អ្នក​ដឹក​នាំ​ដែល​ស្និទ្ធ​នឹង​លោក​ដែរ។ មិនតែប៉ុណ្ណោះ លោក​បាន​ដើរ​តួ​ជា​តួឯក​ក្នុង​រឿង​នេះ រួម​ជា​មួយ Anne Thongprasom ។

២ Donut Manatsanun

នាង​មិន​ត្រឹម​តែ​ជា​អ្នក​ផលិត​រឿង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ Donut ក៏​ជា​អ្នក​ដឹកនាំ​រឿង​ដ៏​អស្ចារ្យ​ផងដែរ។ វីដេអូ​ចម្រៀង​ថ្មី “U R Ok?” ក្នុង​នោះ Alek Teeradetch និង Bow Maylada សម្ដែង​រួម​គ្នា ត្រូវ​បាន​ដឹកនាំ​ដោយ​នាង​ផ្ទាល់​តែ​ម្ដង។ លើស​ពី​នេះ​ទៅ​ទៀត នាង​បាន​ដឹក​នាំ​វីដេអូ​ចម្រៀង និង​រឿង​ភាគ​ផ្សេងៗ​ទៀត​ដែល​យើង​ខ្ញុំ​ពុំ​បាន​រៀបរាប់​អស់។

៣ Mean Phiravich

តារា​សម្បែង​ថៃ​ក្នុង​ប៉ុស្តិ៍​លេខ ៣ នេះ​គឺ​លោក Mean Phiravich ត្រូវបានគេ​រាយការណ៍​ថា​ ជា​អ្នកដឹកនាំ​រឿង “The Yearbook” របស់ BL ដែល​ធ្លាប់​ល្បីល្បាញ​នា​ពេល​កន្លងមក ។

៤ Au Tanakorn

Au Tanakorn គឺ​ជា​មនុស្ស​ពហុជំនាញ ក្រៅ​ពី​ការ​សម្ដែង លោក​ជា​សហ​អ្នក​ដឹក​នាំ និង​ជា​អ្នក​ដឹក​នាំ​រឿង​ភាគ​របស់​ទូរទស្សន៍​ថៃ TV3 ដែល​មាន​ដូច​ជា “Sanae Nang Ngiew” “Krong Karm” “To Me, It’s Simply You” និង​រឿង “Lai Kinaree” ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jannine ដាក់មួយឈុតនេះ ក្នុងអាងទឹក ផ្អើលអ្នកគាំទ្របើកភ្នែកធំៗ

ចុចអាន៖តារាប្រុស ថៃ វ័យក្មេង ៦ ដួង កំពុងឆក់យកបេះដូងអ្នកទស្សនា ក្នុងនិងក្រៅប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម