ជីវិតកម្សាន្ដ
តារាប្រុស ថៃ វ័យក្មេង ៦ ដួង កំពុងឆក់យកបេះដូងអ្នកទស្សនា ក្នុងនិងក្រៅប្រទេស
ក្នុងពេលបច្ចុប្បន្ននេះ តារាវ័យក្មេងស្រករក្រោយ កំពុងប្រជែងសមត្ថភាពគ្នាក្នុងវិស័យកុនថៃ ជាមួយនឹងការសម្ដែងក្នុងរឿងភាគថ្មីៗ។ ទន្ទឹមនោះ យើងខ្ញុំសូមណែនាំពីតារាថៃវ័យក្មេង ៦ ដួង កំពុងឆក់យកបេះដូងអ្នកទស្សនា ទាំងក្នុងនិងក្រៅប្រទេស ឲ្យងាកមកតាមដានពួកគេសឹងគ្រប់រឿង។
១ Inn Sarin និង Job Thuchapon

Inn Sarin និង Job Thuchapon បានសម្ដែងរួមគ្នាក្នុងរឿងភាគថៃ TV3 BL រឿង “The Miracle of Teddy Bear”។ តារាសម្ដែងវ័យក្មេងទាំងពីរ ទទួលបានការស្រលាញ់ខ្លាំងពីសំណាក់អ្នកគាំទ្រ ក្នុងនិងក្រៅប្រទេសយ៉ាងច្រើនក្រាស់ក្រែលមិនធម្មតា។
២ Mile Phakphum និង Apo Nattawin

Apo Nattawin បានចូលប្រឡូកក្នុងអាជីពជាតារាសម្តែងថៃ TV3 ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីកុងត្រារបស់លោកជាមួយប៉ុស្តិ៍បានផុតកំណត់ លោកបានក្លាយជាតារាមិនស្តិតក្រោមទ្រនំផលិតកម្មណាមួយឡើយ។ ពេលនេះលោកដើរតួជាតួឯកក្នុងរឿង BL “KinnPorsche” ជាមួយ Mile Phakphum។ ជាលទ្ធផល អ្នកទាំងពីរកាន់តែកើនប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ។
៣ Dew Jirawat

នៅក្នុងរឿងភាគដំបូងរបស់លោកដែលមានចំណងជើងថា “F4 Thailand: Boys Over Flowers” Dew Jirawat បានដើរតួជា “Ren” ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកទស្សនា។ ពេលនេះ Dew Jirawat ទទួលបានអ្នកតាមដាន ៥,៣៦២,៨០៧ នៅលើ Instagram ផ្ទាល់ខ្លួនរបស់លោកថែមទៀតផង។
៤ Nunew Chawarin

Nunew Chawarin ទើបតែអាយុ ២០ ឆ្នាំប៉ុណ្តោះ ហើយលោកគឺជាតារាសម្ដែងវ័យក្មេង និងថ្មីបំផុតក្នុងវិស័យកុនថៃ ដែលទើបតែបង្ហាញខ្លួននៅក្នុងស៊េរីថ្មី BL “Cutie Pie” ។ អ្នកគាំទ្រជាច្រើន បានកោតសរសើរលោកជាមួយនឹងភាពគួរឲ្យស្រលាញ់ និងការសម្ដែងគួរឲ្យស្រឡាញ់របស់លោកក្នុងរឿងភាគថ្មីនេះ ថាលោកពិតជាតារាវ័យក្មេងខ្លាំងមិនធម្មតានោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jannine ដាក់មួយឈុតនេះ ក្នុងអាងទឹក ផ្អើលអ្នកគាំទ្របើកភ្នែកធំៗ
ចុចអាន៖មិនរង់ចាំយូរ! Taew បង្អួតក្បាលពោះសិចស៊ី ស្រាយចម្ងល់ជូនអ្នកដែលថានាងស្គមខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»


