កីឡា
កីឡាករ ៦ នាក់ បានជម្រុះចេញពីបញ្ជី U-23 កម្ពុជា មុនចេញទៅចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ បានប្រកាសបញ្ជីឈ្មោះផ្លូវការ កីឡាករជម្រើសជាតិកម្ពុជា ចំនួន ២០ នាក់ ដើម្បីត្រៀមការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម។
បញ្ជីឈ្មោះនេះសរុបមានកីឡាករ ២០ នាក់ មកពី ៩ ក្លិបនៃពានរង្វាន់លីគកំពូល និងលីគទី ២ កម្ពុជា ចូលរួមដូចជាក្លិបបឹងកេត, ណាហ្គាវើលដ៍, វិសាខា, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ, ព្រៃវែង, អង្គរថាយហ្គឺរ និងគីរីវង់សុខសែនជ័យ។

កីឡាករ ៦ រូបដែលត្រូវបានជម្រុះចេញពីបញ្ជីរួមមាន អ្នកចាំទី នុន ណាត (អង្គរថាយហ្គឺរ), ចាន់ សារ៉ាពេជ្រ, វឿន វ៉ា និង ស រតនា (ព្រៃវែង), ភេម តៅសិញ (ណាហ្គាវើលដ៍), ឈឿង វិស៊ីនុ (អគ្គិសនីកម្ពុជា)។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមខ្លាំង U23 ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។

ចំពោះការប្រកួតវិញ U23 កម្ពុជា នឹងបើកឆាកគឺនៅថ្ងៃទី ០៩ ខែឧសភា ដោយត្រូវជួបឡាវ បន្ទាប់មកនៅថ្ងៃទី ១១ ជួបសិង្ហបុរី ថ្ងៃទី ១៤ ជួបថៃ និងប្រកួតចុងក្រោយជួបម៉ាឡេស៊ី នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?