កីឡា
លក្ខណៈពិសេស៣ធ្វើឲ្យកីឡាករខ្មែរ-បារាំង គួច ដានី ជាប់ចិត្តកម្ពុជា
កីឡាករបាល់ទាត់កម្ពុជា និងព្រះខ័នរាជស្វាយរៀង គួច ដានី បានកំពុងប្រកបអាជីពបាល់ទាត់នៅកម្ពុជារយៈពេលជាង១០ឆ្នាំហើយគិតចាប់តាំងពីឆ្នាំ២០១២ជាពេលរូបគេចូលរួមក្លិបភ្នំពេញក្រោនជាលើកដំបូង។

ការស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលជាង១០ឆ្នាំកន្លងទៅ គួច ដានី ពិតជាចូលចិត្ត និងស្រឡាញ់របៀបរស់នៅក្នុងប្រទេសកម្ពុជា។ កីឡាករបានលើកឡើងពីលក្ខណៈពិសេស៣យ៉ាងដែលរូបគេពេញចិត្តបំផុតនៅក្នុងទឹកដីកំណើតរបស់ឪពុកម្តាយខ្លួន។
គួច ដានី បានរៀបរាប់ក្នុងបទសម្ភាសជាសារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ទី១កម្ពុជាមានអាកាសធាតុល្អ។ បើប្រៀបធៀបជាមួយស្រុកបារាំងនៅខែរងាពិបាកខ្លាំង។ ពិបាកទ្រាំ ពីព្រោះខ្ញុំចាញ់រងា។ អីចឹងហើយបានជាខ្ញុំជ្រើសរើសប្រទេសកម្ពុជា»។

«ទី២ មនុស្សស្លូត ហើយរួសរាយ ហើយទី៣ម្ហូបឆ្ងាញ់។ ពីដំបូងឡើយ ខ្ញុំសាកភ្លក្សម្ហូបខ្មែរតាមមិត្តភក្តិ។ ពេលភ្លក្សទៅចេះតែឆ្ងាញ់ដូចសម្លម្ជូរគ្រឿងសាច់គោ តុងយ៉ាំ ឡុកឡាក់ជាពិសេស។ ប្រជាជនកម្ពុជារួសរាយរាក់ទាក់ បង្ហាញភាពកក់ក្តៅស្រឡាញ់ដាក់គ្នា ចេះជួយគ្នាទៅវិញទៅមក»។
ថ្វីបើឪពុកម្តាយជាជនជាតិខ្មែរ ប៉ុន្តែបុរសកើតនៅប្រទេសបារាំងរូបនេះមិនចេះនិយាយភាសាខ្មែរទេពីដំបូង។ ការចូលមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១២ រូបគេមិនចេះនិយាយភាសាខ្មែរ។ ទោះបីជាយ៉ាងណា បន្ទាប់ពីព្យាយាមនិយាយជាមួយមនុស្សជុំវិញខ្លួន និងតាមរយៈ Google translate បានធ្វើឲ្យរូបគេចេះនិយាយភាសាខ្មែរយ៉ាងច្បាស់។

ខ្សែបម្រើការពាររបស់ព្រះខ័នរាជស្វាយរៀងបច្ចុប្បន្នបាននិយាយថា ៖«មុនមកស្រុកខ្មែរ ខ្ញុំអត់ចេះនិយាយភាសាខ្មែរទេ។ ពេលមកដល់មិត្តភក្តិបង្រៀននិយាយខ្មែរ។ ដំបូងឡើយនិយាយជាមួយមិត្តភក្តិជាភាសាអង់គ្លេស បន្ទាប់មកពួកគាត់ជួយបង្រៀននិយាយខ្មែរម្តងៗតិច ហើយខ្ញុំប្រើ Google translate ផង យូរៗទៅក៏ចេះនិយាយខ្មែរ»។

រហូតដល់ពេលនេះ គួច ដានី បានលេងឲ្យក្លិបកម្ពុជាចំនួន៤ហើយ បន្ទាប់ពីមកប្រទេសកម្ពុជាលើកដំបូងជាមួយក្រុមបាល់ទាត់ខ្មែរ-បារាំង បែកហ្ស៊ិក-នូវែលហ្សេឡុងសម្រាប់ការប្រកួតមិត្តភាពជាមួយភ្នំពេញក្រោន។ នៅពេលនោះ ភ្នំពេញក្រោនបានចាប់ចិត្តហើយយករូបគេរហូតដល់ឆ្នាំ២០១៦។ រដូវកាល២០១៧-១៨ រូបគេបានចូលរូមជាមួយអង្គរថាយហ្គឺរ និង២០១៧-២២ជាមួយណាហ្គាវើលដ៍ ហើយចុងក្រោយជាមួយព្រះខ័នរាជស្វាយរៀងចាប់ពីឆ្នាំ២០២៣។ រូបគេបានឈ្នះជើងឯកលីគកំពូលកម្ពុជា២លើកគឺជាមួយភ្នំពេញក្រោន និងណាហ្គាវើលដ៍៕
ទស្សនាវីដេអូ សូមចូល
https://www.facebook.com/kptdaily/videos/770915838302386
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


