កីឡា
មកស្គាល់កីឡាករថៃ ដែលគប់ចោលមេដាយ និងតុក្កតាស៊ីហ្គេម ក្រោយប្រកួតចាញ់ ឥណ្ឌូណេស៊ី
ប្រជាជនកម្ពុជា មិនពេញចិត្តទាល់តែសោះចំពោះអាកប្បកិរិយារបស់កីឡាករថៃ ដែលបានគប់តុក្កតា និងមេដាយប្រាក់ ទៅកាន់អ្នកគាំទ្រ ក្រោយការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម រវាងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំថៃ ជាមួយ ឥណ្ឌូណេស៊ី។

ថៃ បានប្រកួតចាញ់ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៥-២ នៅម៉ោងបន្ថែម១៥នាទីពីរដង ហើយហេតុផលនៅពីក្រោយទង្វើរបស់ខ្សែការពារកូនកាត់រូបនេះ គឺដោយសារតែគាត់មិនពេញចិត្តនឹងការកាត់ក្តីរបស់អាជ្ញាកណ្តាល ក្នុងការប្រកួត។
កីឡាករថៃ រូបនេះ មានឈ្មោះ Jonathan Khemdee ពាក់អាវលេខ៤ កាន់តួនាទីជាខ្សែការពារកណ្តាល។ គាត់គឺជាកីឡាករបាល់ទាត់អាជីព បច្ចុប្បន្នលេងឲ្យក្លិប Ratchaburi ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសថៃ។

Khemdee កើតនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០០២ ក្នុងខេត្ត សុរិន្ទ នៃប្រទេសថៃ ប៉ុន្តែធំធាត់ឡើងក្នុងប្រទេសដាណឺម៉ាក។ នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២១ Khemdee បានបង្ហាញខ្លួនលើកដំបូងឲ្យក្លិប OB ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ ដាណឺម៉ាក ខាប់ ជាមួយក្លិប Midtjylland។
គាត់បានចុះកិច្ចសន្យាអាជីពលើកដំបូងរបស់ខ្លួន ជាមួយក្លិបនេះក្នុងខែកក្កដាឆ្នាំ២០២១។ នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១ Khemdee ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ សម្រាប់វគ្គជម្រុះ AFC U-23 Asian Cup ឆ្នាំ២០២២។

ហើយនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៣ ក្លិប Ratchaburi បានប្រកាសទិញយក Khemdee ដោយធ្វើការបង្ហាញរូបគេ នៅចំពោះមុខអ្នកគាំទ្រនៅកីឡដ្ឋាន Dragon Solar Park៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wiki
ចុចអាន៖ Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២៨ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


