កីឡា
ទីបំផុត កីឡាករថៃ ចេញមុខបញ្ជាក់មូលហេតុ ដែលខ្លួនគប់មេដាយ និងតុក្កតាស៊ីហ្គេម ទៅកាន់អ្នកគាំទ្រ
ប្រជាជនកម្ពុជា មិនពេញចិត្តទាល់តែសោះចំពោះអាកប្បកិរិយារបស់កីឡាករថៃ Jonathan Khemdee ដែលបានគប់តុក្កតា និងមេដាយប្រាក់ ទៅកាន់អ្នកគាំទ្រ ក្រោយការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម រវាងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំថៃ ជាមួយ ឥណ្ឌូណេស៊ី។

ថៃ បានប្រកួតចាញ់ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៥-២ នៅម៉ោងបន្ថែម១៥នាទីពីរដង ហើយហេតុផលនៅពីក្រោយទង្វើរបស់ខ្សែការពារកូនកាត់រូបនេះ គឺដោយសារតែគាត់មិនពេញចិត្តនឹងការកាត់ក្តីរបស់អាជ្ញាកណ្តាល ក្នុងការប្រកួត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃ Jonathan Khemdee បានចេញមុខបកស្រាយ ដោយបង្ហោះក្នុងគណនី Instagram របស់ខ្លួនថា “សួស្តី អ្នកទាំងអស់គ្នា ខ្ញុំបានឲ្យមេដាយប្រាក់ និងតុក្កតាទៅអ្នកគាំទ្រ ព្រោះខ្ញុំចង់ថ្លែងអំណរគុណចំពោះហ្វេន ដែលបានមកគាំទ្រខ្ញុំដូចកាលពីស៊ីហ្គេមកន្លងទៅ ហើយខ្ញុំគ្មានចេតនា មិនគោរពដល់ការប្រកួត និងមេដាយដែលខ្ញុំបានឈ្នះនោះទេ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំ”។

ពាក់ព័ន្ធនឹងបញ្ហានេះ Jonathan Khemdee ក៏បង្ហើបផងដែរថា រូបគេអាចសម្រាកពីក្រុមជម្រើសជាតិថៃ ប្រមាណ ២ទៅ៣ឆ្នាំ ប៉ុន្តែថា រូបគេមិនទាន់ច្បាស់ទេថា តើនឹងចាកចេញពីក្រុមដំរីសឹក ឬក៏យ៉ាងណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thairath
ចុចអាន៖ មកស្គាល់កីឡាករថៃ ដែលគប់ចោលមេដាយ និងតុក្កតាស៊ីហ្គេម ក្រោយប្រកួតចាញ់ ឥណ្ឌូណេស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


