សន្តិសុខសង្គម
ចាប់ខ្លួនមុខសញ្ញាលាក់ទុក និងដឹកជញ្ជូនសព្វាវុធខុសច្បាប់ចំនួន៣នាក់ ដកហូតវត្ថុតាងមួយចំនួនធំ
ជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធករណីលាក់ទុកគ្រឿងសព្វាវុធខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកបវេល តាមស្រាវជ្រាវ និងឃាត់ខ្លួន រួមជាមួយវត្ថុតាង គឺគ្រឿងសព្វាវុធយ៉ាងក្រាសក្រែល។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១រសៀល ដោយកម្លាំងអាវុធហត្ថស្រុកបវេល ខេត្តបាត់ដំបង សហការជាមួយកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បានធ្វើការសហការចុះស្រាវជ្រាវករណីរក្សាទុក និងដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យរួមមាន ១.ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ និង ៣.ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាននៅជំហានទីមួយរួមមាន ១.គ្រាប់កាំភ្លើងAK47ចំនួន ១.០០០ គ្រាប់។ ២.ទូរស័ព្ឌម៉ាកOPPO RENO5ពណ៌ខ្មៅចំនួន១គ្រឿង។ បន្ទាប់ពីបាននាំជនសង្ស័យមកធ្វើការសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី និងដោយមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ រួចមក កម្លាំងបានឈានទៅដល់ធ្វើការឆែកឆេរលំនៅដ្ឋានអ៊ំរបស់ជនសង្ស័យ(ថន ម៉េងគង់)ដែលនៅក្បែរផ្ទះជនសង្ស័យ(ផ្ទះទុកទំនេរម្ចាស់ទៅរកស៊ីនៅប្រទេសថៃ)។ លទ្ធផលលើកទីពីរ នៃការឆែកឆេរបានវត្ថុតាងរួមមាន:១.គ្រាប់បែកដៃចំនួន ៥០ គ្រាប់ ។ ២.គីបបំបែកចំនួន៥កំប៉ុង=៥១គីប (នៅក្រៅកំប៉ុង១)។ ៣.កាំភ្លើងខ្លីចំនួន២ដើម( ម៉ាកRoLo ចំនួន១ដើម លេខ 21T010037 គ្រាប់ ១៤ គ្រាប់ និង ម៉ាកG-Lock19 ចំនួន១ដើម លេខ2104859 បង់២ និង គ្រាប់ ២១ ចំនួន គ្រាប់)។ ៤.សំបកកេសដែកគ្រាប់កាំភ្លើងAK47 ចំនួន៣។ និង ៥.សំបកកេសស្នោសំរាប់វេចខ្ចប់ចំនួន៥។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនកម្លាំងអាវុធហត្ថស្រុកបវេល ខេត្តបាត់ដំបង ដែលជាម្ចាស់ករណី ដើម្បីបន្តនិតិវិធីច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


