សន្តិសុខសង្គម
ថៃឃាត់ខ្លួនបុរសខ្មែរម្នាក់ រឹបអូសអាវុធជាច្រើន នៅលើផ្ទៃទឹកសមុទ្រ
អាវុធជាច្រើនដើម និងគ្រាប់រំសេវរាប់ពាន់គ្រាប់ ត្រូវបានកម្លាំងយោធាថៃបង្ក្រាបបាននៅលើផ្ទៃទឹកសមុទ្រ ខណៈបុរសជនជាតិខ្មែរម្នាក់រកស៊ីជួញដូរអាវុធទាំងកណ្ដាលអាធ្រាត្រ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៣៖៤០ នាទីទៀបភ្លឺ ថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០២៤ កម្លាំងយោធាវីរៈការពារព្រំដែន ខេត្តច័ន្ទបុរី និងខេត្តត្រាតបានចេញល្បាតលើផ្ទៃទឹក និងរួមសហការជាមួយកម្លាំងនាវិកលេខ ១៨២ បានស្កាត់ចាប់កាណូតមួយគ្រឿងដែលកំពុងបើកបរនៅលើផ្ទៃទឹកទាំងយប់ងងឹត។

បុរសជនសង្ស័យឈ្មោះ រ៉ែន អាយុ ២០ ឆ្នាំ ដោយនៅលើការណូតនោះគឺមានដឹកអាវុធ និងគ្រាប់រំសេវជាច្រើនរួមមាន អាវុធធុន M 16 ចំនួន ២ ដើម អាវុធប្រភេទ AK 47 ចំនួន ៨ ដើមបង់អាវុធ M 16 ប្រភេទ ៣០ គ្រាប់ ចំនួនពីរ បង់អាវុធចំនួន AK 45 បង់ គ្រាប់កាំភ្លើង AK 47 ចំនួន ២ កែស ដែលក្នុងមួយកែស មាន ៧២០ គ្រាប់ សរុប មានចំនួន ១.៤៤០ គ្រាប់ លុយបាតចំនួន ១.០០០ បាត លុយខ្មែរចំនួន ៣.៥០០ រៀល ថ្នាំញៀនប្រភេទម៉ាទឹកកករួម និងឧបករណ៍សេពចំនួនមួយឈុត កាណូតស្មាច់មួយគ្រឿង និងទូរសព្ទដៃមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់កំពុងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានដើម្បីសាកសួរបន្ថែម៕



អត្ថបទ៖ សោនិយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


