កីឡា
កីឡាករព្រះខ័នរាជស្វាយរៀង មិន រតនៈ ប្តេជ្ញាចិត្តមោះមុតជាមួយ U-23 កម្ពុជា ប្រកួតក្នុងស៊ីហ្គេម
ចូលដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នេះ ការប្រកួតដែលអ្នកគាំទ្រទន្ទឹងរង់ចាំបានមកដល់សម្រាប់ប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស (អាយុក្រោម ២៣ ឆ្នាំ) នៃព្រឹត្តិការណ៍ស៊ីហ្គេម របស់ U-23 កម្ពុជា ក្នុងពូល B ដែលត្រូវប្រកួតជាមួយ U-23 ឡាវ។

នៅមុនការប្រកួតមកដល់ កីឡាករ មិន រតនៈ ដែលជាខ្សែបម្រើកណ្ដាលរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញការតាំងចិត្តមុះមុតក្នុងការជួយកម្ពុជា ដ្បិតខ្លួនផ្ទាល់ និងក្រុមទាំងមូលបានត្រៀមខលួនរួចរាល់។

មិន រតនៈ បាននិយាយយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ ក៏ដូចជាក្រុមទាំងមូលគឺយើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ទាំងកម្លាំងចិត្ត ទាំងបច្ចេកទេស និងតាក់ទិចអីគឺយើងត្រៀមខ្លួនបានរួចរាល់។ ការជម្រុះលើកទី ២ កីឡាករម្នាក់ៗសុទ្ធតែល្អៗ ហើយការជម្រុះយក ២០ នាក់ គ្រូគាត់មានរបៀបរើសដោយដឹងថាគាត់រើសកីឡាករហ្នឹងទៅអាចលេងកន្លែងណា ហើយនឹងត្រូវតាក់ទិចគាត់ ហើយសម្រាប់ការប្រកួតលើកនេះសង្ឃឹមថាយើងនឹងធ្វើបានល្អ។» និយាយអំពីគោលដៅ យុវជនដែលបច្ចុប្បន្នរ៉ាប់រងតួនាទីតំបន់បម្រើរបស់ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះ បានសង្កត់ធ្ងន់ថា៖ «ពួកខ្ញុំមានគោលដៅចង់ឈ្នះឡើងទៅវគ្គបន្ត ក៏ដូចជាដណ្ដើមមេដាយ ដោយពួកយើងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព។»

សូមបញ្ជាក់ថា ក្រុម U-23 កម្ពុជា នឹងត្រូវប្រកួតជាមួយ U-23 ឡាវ នៅវេលាម៉ោង ៤:០០ រសៀល នាកីឡដ្ឋាន Thien Truong ដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ ការប្រកួតនេះមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិ ទទក ខណៈអ្នកគាំទ្រដែលនៅប្រទេសវៀតណាម អាចចូលទស្សនាបានដោយសេរីផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


