ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ និងរំលោភសេពសន្ទវៈ
នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដោយសហការជាមួយនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ និងរំលោភសេពសន្ទវៈ នៅមូលដ្ឋានខណ្ឌកំបូល ។

សមត្ថកិច្ចនឝរបាលខណ្ឌកំបូល ប្រាប់អោយដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ និងរំលោភសេពសន្ទវៈ គឺ ឈ្មោះ សៅ ប្រុស ( ហៅ ) បញ្ញា ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុក ឧស្សាហ៍ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៍មានប្រាប់បន្តថា ហេតុការណ៍ដែលជនសង្ស័យ បង្ខាំងមនុស្សជំរិតទារប្រាក់ និងរំលោភសេពសន្ទវៈ ទៅលើជនរងគ្រោះ កើតឡើងនៅចំណុចផ្លូវលំស្របផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៤ និង០០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។

ក្រោយពីទទួលបានព័ត៍មាននេះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូល សហការជាមួយនគរបាលខណ្ឌដង្កោ ស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ សៅ ប្រុស ( ហៅ ) បញ្ញា នៅក្នុងមូលដ្ឋានខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
បច្ចុប្បន្នចំពោះសំណុំរឿងនេះសមត្ថកិច្ចជំនាញនគរបាលខណ្ឌកំបូល កំពុងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


