សុខភាព
គួរដឹង! ទាំងនេះជាសញ្ញាព្រមាន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល
គ្រូថ្នាក់សរសៃឈាមខួរក្បាល ជាមូលហេតុចម្បងដែលបង្កគ្រោះថ្នាក់ដ៏អាយុជីវិត និងពិការភាពនៅទូទាំងពិភពលោក។ បញ្ហានេះ កើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅផ្នែកមួយនៃខួរក្បាលត្រូវបានរាំងស្ទះ ឬនៅពេលសរសៃឈាមនៅក្នុងខួរក្បាលបែកធ្លាយ ដែលជាលទ្ធផល វាអាចបណ្ដាលឲ្យផ្នែកនៃខួរក្បាលរងការបំផ្លាញធ្ងន់ធ្ងរ មុខងាររាងកាយចុះខ្សោយ ពិការភាព និងអាចបាត់បង់ជីវិតផងដែរ។

អង្គការគ្រប់គ្រងគ្រោះថ្នាក់សរសៃឈាមខួរក្បាលពិភពលោក (World Stroke Organization) បានឲ្យដឹងថា នៅទូទាំងពិភពលោក មនុស្សប្រមាណ ១៣,៧លាននាក់ អាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាលើកដំបូងនៅឆ្នាំ២០២២ ហើយប្រហែល ៥,៥លាននាក់ អាចបាត់បង់ជីវិតដោយសារស្ថានភាពសុខភាពមួយនេះ។ បន្ថែមពីនេះ ប្រសិនបើពុំមានវិធានការសមស្របទេនោះ ចំនួនអ្នកស្លាប់ប្រចាំឆ្នាំអាចកើនឡើងដល់ ៦,៧លាននាក់ឯណោះ។
សញ្ញាព្រមាននៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល
បញ្ហាត្រៀមគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬ Pre-Stroke អាចកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលត្រូវបានផ្អាកមួយភ្លែត និងបន្តឡើងវិញ។ អាការៈនេះ មានសភាពស្រដៀងទៅនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ពិតមែន ប៉ុន្តែវានឹងបាត់ទៅវិញនៅក្នុងរយៈពេល ២៤ម៉ោង ហើយមិនបណ្ដាលឲ្យមានការបំផ្លាញធ្ងន់ធ្ងរឡើយ។
សញ្ញាព្រមានមួយចំនួន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល រួមមាន៖
- ស្ពឹក/ខ្សោយផ្ទៃមុខ ដៃ ឬជើង
- ព្រិលភ្នែកម្ខាង ឬទាំងសងខាង
- វិលមុខ
- ពិបាកនិយាយស្ដី
- បាត់បង់លំនឹង ។

ក្នុងករណីដែលយើងសង្កេតឃើញមានសញ្ញាទាំងនេះ យើងចាំបាច់ត្រូវស្វែងរកជំនួយពីគ្រូពេទ្យរភ្លាមៗ ទើបជាការប្រសើរ៕
ចុចអាន៖ការរីកប៉ោងសរសៃឈាមខួរក្បាល អាចគ្រោះថ្នាក់ នេះជារោគសញ្ញា
ចុចអាន៖ទទួលទានអាហារប៉ុន្មានមុខនេះ ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


