ព័ត៌មានជាតិ
អគ្គនាយកដ្ឋាននិតិកម្មកសិកម្ម ឱ្យកសិករលើកកម្ពស់ប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំពុលកសិកម្ម
អគ្គនាយកដ្ឋាននិតិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឲ្យកសិករលើកកម្ពស់ការប្រុងប្រយ័ត្ន នៅពេលទិញថ្នាំពុលផ្សេងៗទៅប្រើប្រាស់ ព្រោះថ្នាំមួយចំនួនមិនមានចុះបញ្ជីការទទួលស្គាល់ពីក្រសួងកសិកម្មនោះទេ។
លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននិតិកម្មកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមញ្ញនិងនេសាទ បានបញ្ជាក់ថា ការរងគ្រោះថ្នាក់និងផលប៉ះពាល់ផ្នែកសុខភាពដោយសារតែកសិករមួយចំនួន ពួកគាត់មិនបានទិញថ្នាំមានចុះបញ្ជីការពីក្រសួងកសិកម្មទេ ហើយក៏មិនបានប្រើប្រាស់ថ្នាំពុលនោះទៅតាមការណែនាំផងដែរ។

លោកពន្យល់ថា កសិករយើងមុនពេលទិញថ្នាំពុលកសិកម្មយកទៅបាញ់សម្លាប់ស្មៅៗ ឬសម្លាប់សត្វល្អិត នៅលើដំណាំ ត្រូវពិនិត្យមើលប្រភេទថ្នាំនីមួយៗ ដែលមានចុះបញ្ជីការត្រឹមត្រូវ និងមានសរសេរជាអក្សរខ្មែរ ប្រាប់ពីប្រភពផលិតនិងរបៀបប្រើ ទើបយើងធានាបាននូវគុណភាព ព្រោះថ្នាំពុលកសិកម្មមានច្រើនប្រភេទដែលនាំចូលមកពីបណ្តាប្រទេសផ្សេងៗពីគ្នា។
លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ផលវិបាកមួយនេះហើយដែល មន្ត្រីជំនាញមន្ទីរកសិកម្មតែងតែព្យាយាមពន្យល់ប្រជាពលរដ្ឋជារឿយៗ ព្រោះការប្រើប្រាស់ថ្នាំពុលកសិកម្មពេលមិនបានប្រុងប្រយ័ត្នអាចប៉ះពាល់ដល់សុខភាព។

លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់បន្ថែមថា នេះជាការដាស់ស្មារតីដល់កសិករឲ្យភ្ញាក់រលឹកឡើងវិញ និងយកចិត្តទុកដាក់ចំពោះការងាធ្វើកសិកម្មរបស់ខ្លួន ព្រោះកន្លងមកនៅខេត្តស្ទឹងត្រែងធ្លាប់មានប្រជាពលរដ្ឋយើងរងគ្រោះរហូតដល់ស្លាប់ ដោយសារតែការបាញ់ថ្នាំស្មៅ និងថ្នាំសម្លាប់សត្វល្អិត មិនអនុវត្តតាមការណែនាំនោះ។ មុននឹងគាត់ប្រើគាត់គួរណាស់តែអាននៅលើការណែនាំព្រោះក្រុមហ៊ុននីមួយៗ គាត់បានសរសេរដាក់នឹងការណែនាំនៅលើហ្នឹងអស់ហើយ ទាំងការប្រើប្រាស់ ទាំងការការពារសុខភាពយើងដូចគ្នា ត្រូវការឱ្យគាត់ពាក់ម៉ាស់ ស្រោមដៃ អាវការពារ ក៏ដូចជាស្បែកជើងកវែង ចៀសវាងថ្នាំនឹងប៉ះពាល់ទៅនឹងស្បែក វាអាចជ្រាបចូលខ្លួនបាន។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយនៅឆ្នាំ២០២២នេះ ដែលអគ្គនាយកដ្ឋាននិតិកម្មនៃក្រសួងកសិកម្មបានផ្សព្វផ្សាយឱ្យកសិករនៅខេត្តស្ទឹងត្រែងជ្រើសរើសប្រភេទថ្នាំពុលនិងជីកសិកម្ម ទៅប្រើប្រាស់ឱ្យមានផលប្រយោជន៍និងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំដើម្បីចៀសវាងការគ្រោះថ្នាក់ដែលបង្កឡើងពីការធ្វេសប្រហែស ៕
អត្ថបទ៖ ងិនលីម


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


