KPT+
មកស្គាល់ពីផ្កាពុល ១០ប្រភេទ មានរូបរាងស្អាត គួរឲ្យចង់ប៉ះ
ធម្មជាតិតែងតែមានរឿងថ្មីៗមកពញ្ញាក់អារម្មណ៍យើងមិនចេះចប់មិនចេះហើយ ដូចជាផ្សិតពុល និងសត្វសាហាវៗជាដើម ដែលមានរូបរាងទាក់ទាញគួរឲ្យចង់ប៉ះ តែគ្រោះថ្នាក់ខ្លាំងនឹកស្មានមិនដល់។ ទាំង ១០ នេះ ហើយ ជាបុប្ផាពុលដែលយើងគួរកត់ចំណាំជៀសវាង ជាប់អន្ទាក់ជាតិពុលរបស់វា៖
១. Nerium Oleander
គេស្គាល់ថាវាជាផ្កាពុលសាហាវបំផុតនៅលើពិភពលោក វាពុលតាំងពីឫសរហូតដល់គល់ សូម្បីតែស្រូបចំហាយផ្សែងវាក៏ពុលដែរ។ លើសពីនេះទឹកឃ្មុំដែលធ្វើពីផ្កានេះក៏ពុលដូចគ្នា។

២. Aconitum
ផ្កាដ៏ស្រស់ស្អាតនេះអាចមានជាតិពុលគ្រប់គ្រាន់ធ្វើឱ្យខ្វិនសាច់ដុំបេះដូង ឬប្រព័ន្ធផ្លូវដង្ហើមទាំងស្រុងបណ្តាលឱ្យស្លាប់។

៣. Dracunculus Vulgaris
ភាគច្រើនគេហៅវាថា “ផ្កាលីលីស្អុយ, វូឌូលីលី និងលីលីពស់” វាបញ្ចេញក្លិនស្អុយដើម្បីទាក់ទាញរុយ គ្រាន់តែប៉ះក៏បណ្ដាលឲ្យរមាស់ស្បែកដែរ។

៤. Rafflesia Arnoldii
នេះគឺជាផ្កាធំបំផុតនៅលើពិភពលោកមានទម្ងន់ដល់ទៅ ៦,៨គីឡូក្រាម វាគ្មានឫស គ្មានដើម និងរីកតែ៥ថ្ងៃទេជាមួយក្លិនក្រអូបដូចសាកសពបេះបិទ។

៥. Titan Arum
ផ្កាសាកសពនេះ វាមានទំហំធំ រីក៣ថ្ងៃ និងបញ្ចេញក្លិនស្អុយ៨ម៉ោង។

៦. Deadly Nightshade
ផ្កានេះពង្វក់មនុស្សឲ្យវង្វេងបណ្ដាលឱ្យស្លាប់ វាមានថ្នាំពុលឈ្មោះថា Atropine។

៧. Angel’s Trumpet
បើអ្នកបរិភោគវាអ្នកនឹងវង្វេងវង្វាន់មិនចងចាំរឿងថ្មីៗរហូតដល់ស្លាប់។

៨. Morning Glory
ក្នុងករណីអ្នកបរិភោគលើសកម្រិតប្រាកដជាពុលមិនខាន វាធ្វើឲ្យវង្វេង ក្អួត និងរាកជាដើម។

៩. Foxglove
ផ្កា គ្រាប់ និងស្លឹករបស់វា អាចបណ្តាលឱ្យក្អួត ស្រក់ទឹកមាត់ ប្រកាច់ រីកប្រស្រីភ្នែក និងបាត់បង់ជីវិត។ ចាក់ថ្នាំធ្វើពីរុក្ខជាតិនេះអាចធ្វើឲ្យឈឺក្បាល ចង្អោរ រាគ និងរមាស់ស្បែក។

១០. Larkspur
ការចាក់វាចូលទៅក្នុងខ្លួនបណ្ដាលឲ្យ ទន់ខ្សោយ ហៀរទឹកមាត់ ឈឺពោះ ខ្វិន និងបាត់បង់ជីវិត។ ទោះបីជាប៉ះបន្តិចក៏រមាស់ស្បែកដែរ។

ក្នុងករណីជ្រុលប៉ះពាល់ផ្កាខាងលើ លោកអ្នកគប្បីទៅពេទ្យជាបន្ទាន់ដើម្បីព្យាបាលនិងជៀសវាងការមើលងាយសភាពការណ៍ដោយព្យាបាលខ្លួនឯងនៅផ្ទះ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ស្វែងយល់ឲ្យច្បាស់ កំពូលផ្សិតពុលទាំង ៧ ប្រភេទ អាចធ្វើឲ្យស្លាប់បាន
ចុចអាន៖ សត្វសមុទ្រដ៏ចម្លែក មានរូបរាងស្រស់ស្អាត តែអាចបង្កគ្រោះថ្នាក់ខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


