Connect with us

នយោបាយ

គណបក្សខ្មែរស្រឡាញ់ជាតិ ផ្តោត​សំខាន់​លើការ​​ចុះ​តាម​ផ្ទះ​របស់ប្រជាពលរដ្ឋ​ អំឡុងពេលឃោសនា

បានផុស

នៅ

លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងប្រាប់កម្ពុជាថ្មីថា នៅក្នុងដំណើ​ការ​​ឃោសនា​បោះឆ្នោត​​ ជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ រយៈ​ពេល​ ១៤ថ្ងៃនេះ ​គណបក្សខ្មែរស្រ​ឡាញ់ជាតិ មិនបានរៀបចំហែរក្បួនធំនោះទេ គឺធ្វើទៅតាមលទ្ធភាព​របស់ឃុំនីមួយៗ ហើយ​ការ​ឃោសនានេះ ផ្តោត​​សំខាន់​ លើការ​​ចុះ​តាម​ផ្ទះ​របស់ប្រជាពលរដ្ឋ​ ដើម្បីសុំការគាំទ្រ និងជូន​ខិតប័ណ្ណ​គោលនយោ​បាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជីវ កត្តា​ បញ្ជាក់យ៉ាងនេះថា «គម្រោងឃោសនារបស់យើង ​ដូចជាមិនមានការហែក្បួនអីធំដុំទេ គ្រាន់តែធ្វើ​តាម​លទ្ធភាពនៃឃុំនីមួយៗ ដែលធ្វើកើត ឬមិនកើត។ ទីពីរទៀត​ ការឃោសនារបស់យើង គឺធ្វើតាម​ឃុំ-សង្កាត់ ដែលយើងមានដាក់បេក្ខជន គឺ​ធ្វើទៅតាមអ្វី​​ដែល​យើង​មាន​ជាក់​ស្ដែង ហើយ​យើងចង់បំផុស ចង់ផ្ញើសារជូនបងប្អូន​ប្រជាពលរដ្ឋ និង​ចុះទៅតាមផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដើម្បីសុំការគាំទ្រ និងជូនជាគោលនយោបាយ បំណងរបស់យើង ​ជូនទៅដល់ម្ចាស់ឆ្នោតលោកជ្រាបជាព័ត៌មាន ដើម្បីសុំការគាំទ្រពីពួកគាត់”។​

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ​ទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយចាប់ផ្តើមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល។ ក្នុងនោះ មានគណបក្សនយោបាយចំនួន ១៧ បានចូលរួម ហើយ​ការឃោសនា នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទ៖ កោះកែវ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារលិខិត​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក្នុង​ឱកាស​ចម្រើន​ជន្មាយុ គម្រប់​៩០​ឆ្នាំ ឈាន​ចូល​៩១​ឆ្នាំ

សុខភាព៤ ម៉ោង មុន

អគារចុះឈ្មោះនិងបន្ទប់រង់ចាំនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម” សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិ ២៥រៀល វីតាល់

កីឡា៤ ម៉ោង មុន

លីគកំពូលប៊ុលហ្គារី ដាក់អាជ្ញាកណ្ដាលជាស្រ្ដីកាត់ក្ដីលើកដំបូង

សេដ្ឋកិច្ច៤ ម៉ោង មុន

​ក្រុមហ៊ុនអាឡឺម៉ង់មួយ​សិក្សាកែច្នៃស្វាយចន្ទីកម្ពុជា​នាំចេញទៅទីផ្សារអឺរ៉ុប​

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតីគាំទ្រលើការផ្ដល់ធាតុចូលរបស់បណ្ដាគណបក្សនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

Sokha Hotels

ព័ត៌មានពេញនិយម