ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ដាក់ចេញវិធានការចំនួន៥ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងឱកាសពិធីឆ្លងឆ្នាំសកល
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានដាក់ចេញវិធានការចំនួន៥ដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំងអស់ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ ដែលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២០ឆ្លងចូលឆ្នាំ២០២១ ដែលត្រូវនឹងថ្ងៃទី៣១ខែធ្នូនិងថ្ងៃទី០១ខែមករា ឆ្នាំ២០២១។
យោងតាមសារាចរណែនាំ ស្ដីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ចុះថ្ងៃទី១៨ធ្នូនេះបានឲ្យដឹងថា វិធានការទាំង៥នោះ រួមមានទី.១ត្រូវជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលនិងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ពិសេសការត្រួតពិនិត្យកម្ដៅពាក់ម៉ាសលាងដៃនិងបាញ់អាកុលសម្លាប់មេរោគឲ្យបានជាប្រចាំក្នុងនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។
ទី២.ត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមានៅតាមគោលដៅទេសចរណ៍ទាំងអស់នឹងត្រូវបញ្ចៀសការជួបជុំជាក្រុមធំមិនឲ្យលើសពី២០នាក់ដោយត្រូវគិតគូរអំពីការរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវនិងត្រូវកត់ត្រាភ្ញៀវទេសចរដូចជាឈ្មោះលេខទូរសព្ទអាសយដ្ឋានដែលចូលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។

ទី៣.ត្រូវសហការជាមួយមន្ទីរបរិស្ថានមន្ទីរសុខាភិបាលនិងផ្នែកពាក់ព័ន្ធនានាដើម្បីអប់រំណែនាំម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថានអនាម័យឲ្យលុបបំបាត់ការបោះចោលសំរាមនិងកាកសំណល់ផ្ដេសផ្ដាសនិងបញ្ឈប់ការបោះចោលក្រដាសក្រោមទុកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និង ត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បីធានាអនាម័យក្នុងភោជនីយដ្ឋានរួមទាំងបន្ទប់ទឹកបង្គន់អនាម័យហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឲ្យបានត្រឹមត្រូវ។
ទី៤.ត្រូវសហការណែនាំជំរុញអាជីវករនិងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍និងរក្សាតម្លៃផលិតផលនឹងសេវាឲ្យបានសមរម្យហើយរាល់ថ្លៃស្នាក់នៅម្ហូបអាហារនិងសេវាផ្សេងត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុនជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ករណីមិនអនុវត្តតាមតារាងថ្លៃដែលបានកំណត់ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននិងទី៥. ត្រូវសហការចុះតាមគោលដៅទេសចរណ៍សំខាន់ៗដើម្បីធ្វើការបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវនិងបងប្អូនប្រជាពលរដ្ឋអំពីហានិភ័យនិងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមជាមួយការពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ