ព័ត៌មានអន្ដរជាតិ
ទូរទស្សន៍រដ្ឋរុស្ស៊ី ថា ជម្លោះនៅអ៊ុយក្រែន គ្រាន់តែជាការហាត់សម សម្រាប់សង្គ្រាមលោក ជាមួយ ណាតូ ប៉ុណ្ណោះ
ការលុកលុយនៅអ៊ុយក្រែន ត្រូវបានអ្នកវិភាគនៅលើទូរទស្សន៍រដ្ឋរុស្ស៊ី ពណ៌នាថា គ្រាន់តែជា “ការហាត់សម” សម្រាប់សង្គ្រាមលោក ដែលកាន់តែធំជាងនេះប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ Alexei Fenenko ដែលជាអ្នកស្រាវជ្រាវឈានមុខ នៅវិទ្យាស្ថានសិក្សាសន្តិសុខអន្តរជាតិ បានអះអាងថា ជម្លោះនាពេលអនាគតអាចជាជម្លោះប្រឆាំងនឹងអង្គការណាតូ។
មកទល់ពេលនេះ វិមានក្រឹមឡាំងមិនទាន់ពណ៌នាជាផ្លូវការថាជម្លោះនៅអ៊ុយក្រែន គឺជាសង្រ្គាមនោះទេ ជំនួសមកវិញដោយអះអាងថាជា “ប្រតិបត្តិការយោធាពិសេស”។

បណ្តាសារព័ត៌មាននៅក្នុងប្រទេសរុស្ស៊ី ត្រូវបានគ្រប់គ្រងដោយរដ្ឋ ហើយកម្រនឹងងាកចេញពីអ្វីដែលវិមានក្រឹមឡាំងចង់ឲ្យពួកគេនិយាយណាស់។
ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ លើទូរទស្សន៍ Russia-1 នៅសប្តាហ៍នេះ លោក Fenenko បានប្រើពាក្យ “សង្រ្គាម” ហើយលើកឡើងថា រឿងនេះនឹងមកដល់។

លោកនិយាយថា “សម្រាប់យើង សង្គ្រាមនៅអ៊ុយក្រែនគឺជាការហាត់សម។ យើងនឹងសាកល្បង និងប្រៀបធៀបអាវុធរបស់ណាតូទៅនឹងរបស់យើង យើងនឹងរៀនសូត្រនៅលើសមរភូមិថាតើអាវុធរបស់យើងខ្លាំងជាងអាវុធរបស់ណាតូប៉ុនណា។ នេះអាចជាបទពិសោធន៍សិក្សាសម្រាប់ជម្លោះនាពេលអនាគត”។
ការលើកឡើងរបស់លោក Fenenko បានកើតឡើងបន្ទាប់ពីប្រទេសស៊ុយអែត និងហ្វាំងឡង់ ដាក់ពាក្យចូលជាសមាជិកអង្គការណាតូ។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី១៦ ខែឧសភាថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់សម្ព័ន្ធភាពនេះទៅក្នុងប្រទេសណាមួយ នឹងបង្ខំឲ្យទីក្រុងមូស្គូមានប្រតិកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


