ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្តេជ្ញាបង្កើតអង្គភាពយោធាយ៉ាងច្រើន បំពាក់អាវុធទំនើប ទុកចាត់វិធានការជាមួយ ហ្វាំងឡង់ និងស៊ុយអែត
រុស្ស៊ី នឹងបង្កើតមូលដ្ឋានយោធាថ្មីនៅតំបន់ភាគខាងលិចប្រទេសរបស់ខ្លួន ក្នុងអ្វីដែលរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ពណ៌នាថាជា “វិធានការឆ្លើយតបគ្រប់គ្រាន់” ចំពោះហ្វាំងឡង់ និងស៊ុយអែត ដែលប៉ុនប៉ងចូលរួមជាមួយអង្គការណាតូ។

នៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រទី២០ខែឧសភា លោក Shoigu បាននិយាយថា ការប៉ុនប៉ងដោយប្រទេស Nordic ទាំងពីរ គឺស្ថិតក្នុងចំណោមការគំរាមកំហែងផ្នែកយោធាជាច្រើន ដែលបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនៅតាមព្រំដែនភាគពាយ័ព្យរបស់រុស្ស៊ី។
លោកបន្តថា ការគំរាមកំហែងទាំងនោះក៏រាប់បញ្ចូលទាំងសហរដ្ឋអាមេរិក ដែលបានបង្កើនការហោះហើរយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្រ ការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្របាល់ទិក និងការបង្កើនសមយុទ្ធហ្វឹកហ្វឺននៅក្នុងតំបន់ជាមួយដៃគូណាតូផងដែរ។

តាមសម្តីលោក Shoigu, “ភាពតានតឹងនៅតែបន្តកើនឡើងនៅក្នុងតំបន់ទទួលខុសត្រូវ របស់ភូមិភាគយោធាខាងលិច។ យើងនឹងចាត់វិធានការតបតគ្រប់គ្រាន់”។ លោកបន្ថែមថា “នៅដំណាច់ឆ្នាំនេះ អង្គភាព និងកងពលយោធាចំនួន ១២ នឹងត្រូវបានបង្កើតឡើងនៅក្នុងភូមិភាគយោធាខាងលិច។ ការបង្កើតនេះ នឹងអមជាមួយការបំពាក់សម្ភារៈយោធា និងសព្វាវុធទំនើប កាន់តែច្រើនផងដែរ”។

ការព្រួយបារម្ភផ្នែកសន្តិសុខដែលបង្កឡើងដោយការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ចាប់ផ្តើមពីថ្ងៃទី២៤ខែកុម្ភៈ បានជំរុញឲ្យប្រទេសហ្វាំងឡង់និងស៊ុយអែត បំបែកខ្លួនចេញពីគោលនយោបាយអព្យាក្រឹតភាពយូរអង្វែង ហើយងាកទៅចូលរួមជាមួយអង្គការណាតូ។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ មានព្រំដែនគោកប្រវែង ១៣៤០ គីឡូម៉ែត្រ ជាមួយរុស្ស៊ី ខណៈដែល ស៊ុយអែតមានព្រំប្រទល់ដែនសមុទ្រ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី ១៩ខែឧសភាថា លោកបានទទួលពាក្យសុំចូលរួមប្លុកនេះពីសំណាក់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។
ប្រទេសជាសមាជិកទាំង ៣០ របស់ណាតូត្រូវតែយល់ព្រមទទួលយកសមាជិកថ្មី ប៉ុន្តែប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានសម្តែងការប្រឆាំងដាច់ខាតចំពោះ ហ្វាំងឡង់ និងស៊ុយអែត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី ប្រកាសជ័យជម្នះទាំងស្រុង នៅរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


