សុខភាព
WHO រកឃើញជំងឺអុតស្វានៅក្នុងប្រទេស បន្ថែមទៀតហើយ (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺអុតស្វា អាចទប់ស្កាត់បាននៅក្នុងប្រទេសក្រៅទ្វីបអាហ្រ្វិក ខណៈបច្ចុប្បន្នប្រទេសដែលរាយការណ៍អំពីករណីនេះ បានកើនឡើងដល់១៦ហើយ ថ្វីបើ WHO មិនបញ្ជាក់ឈ្មោះក៏ដោយ។

ជាង ១០០ ករណីនៃមេរោគដែលបណ្តាលឲ្យឡើងកន្ទួល ពងបែកនិងគ្រុនក្តៅមួយនេះ ត្រូវបានបញ្ជាក់នៅអឺរ៉ុប អាមេរិកនិងអូស្ត្រាលី។
ចំនួននោះត្រូវបានគេរំពឹងថានឹងកើនឡើងបន្តទៀត ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យជារួមចំពោះប្រជាជនគឺមានកម្រិតទាបខ្លាំងណាស់។

លោកស្រី Maria Van Kerkhove ទទួលបន្ទុកផ្នែកជំងឺដែលកំពុងកើតឡើង របស់ WHO បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី២៣ខែឧសភាថា “នេះគឺជាស្ថានភាពដែលអាចទប់ទល់បាន។ យើងចង់បញ្ឈប់ការឆ្លងពីមនុស្សទៅមនុស្ស”។

ទោះបីជាមានការផ្ទុះឡើងធំបំផុតនៅខាងក្រៅទ្វីបអាហ្រ្វិកក្នុងរយៈពេល ៥០ ឆ្នាំក៏ដោយ ក៏ជំងឺអុតស្វាយ មិនរីករាលដាលយ៉ាងងាយស្រួលរវាងមនុស្សនិងមនុស្សដែរ ហើយអ្នកជំនាញនិយាយថា ការគំរាមកំហែងនេះមិនអាចប្រៀបធៀបទៅនឹងជំងឺរាតត្បាតផ្សេងទៀតបានទេ។
មន្ត្រី WHO ម្នាក់ទៀតលើកឡើងថា មិនមានភ័ស្តុតាងណាមួយដែលថា មេរោគអុតស្វា អាចបំប្លែងខ្លួនបាននោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ថៃ ជំរុញប្រជាជន កុំទទួលទានសាច់សត្វព្រៃ ដើម្បីការពារជំងឺអុតស្វា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៩ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ